ភ្នំពេញ ៖ នារសៀល ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន បាននាំយកម៉ូតូ Honda Wave ចំនួន ២២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ប៊ុន រ៉ានី...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ« សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប »។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន រិនឌី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញនិងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌដូនពេញ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានបន្តដំណើរចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ ជាមួយប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។ តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងបានស្រាយបំភ្លឺសំណួរចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករក្នុងតំបន់នេះ។ លោក យ៉ាង...
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ។ នាឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញសេចក្តីសោមនស្សរីករាយ និងមោទនភាពប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ដោយបានរៀបចំពិធីជួបជុំគ្នាពេលនេះ ដើម្បីសម្តែងនូវអំណរគុណនិងអំណរសាទរ ចំពោះសមិទ្ធផលដ៏វិសេសវិសាលនៃស្នាដៃស្ថាបត្យកម្មដ៏ល្អវិចិត្រនៃវិមានរដ្ឋធម្មនុញ្ញ ទាំងផ្នែកគុណតម្លៃធម្មនុញ្ញ និងទាំងផ្នែកគុណតម្លៃស្ថាបត្យកម្ម។ ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញពិតជាមានមោទនភាពក្រៃលែងដែលបានរួមធ្វើការជាមួយក្រុមការងារ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត...
កោះកុង៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រចាប់ពីភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចលទ្ធផលបាន៨៩ភាគរយហើយ នៅសល់ផ្លូវដីមិនដល់២០គីឡូម៉ែត្រនោះទេ និងត្រៀមក្រាលថ្ម ចាក់ACបន្តបន្តាប់។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន បានឱ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ថា គិតមកត្រឹមថ្ងៃទី៥ ខែមីនា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍភាព ៨៩,៧២%ហើយ ដោយកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកនាំពាក្យក្រសួងសាធាណការ...
បន្ទាយមានជ័យ ៖ ក្រោយចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាជាច្រើនកន្លែង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាយោធិននៅតាមអង្គភាព និងតាមក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅលើទឹកដីបាត់ដំបង និងខេត្តប៉ៃលិននោះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបន្តដំណើរចុះសាកសួរសុខ និងពិនិត្យមើលទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់៥១៩ ថ្មពួក ស្ថិតនៅក្នុង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួកបានគ្រប់គ្រង និង ថែរក្សាដោយការិយាល័យអភិវឌ្ឍយោធភូមិភាគទី៥។ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់...
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៧ ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី...
ពោធិ៍សាត់៖ ដើម្បីពង្រឹងគុណភាពសំណង់សិល្បការ្យក្នុងគម្រោងផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ និងឯកឧត្តម ជាស្រ៊ុន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមនិងតំណាងកងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលជាអ្នកអនុវត្តគម្រោង បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ សំណង់សិល្បការ្យដែលសាងសង់កាត់ប្រឡាយទឹក ក្នុងគម្រោងស្ថាបនាផ្លូវកៅស៊ូ(DBST)ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ...
ក្រុមបុគ្គលិក និងសិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។ លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ស្របពេលរាជរដ្ឋាភិបាលអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសរហូត ៥៥ ភាគរយ ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋ។ ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានចំនួនកម្មករនិយោជិកជាស្រ្តីប្រមាណ ៧០ ម៉ឺននាក់ ស្មើនឹង៧៦ ភាគរយនៃចំនួនកម្មករនិយោជិកសរុបនៃឧស្សាហកម្មកាត់ដេរទាំងមូល។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តលើកកម្ពស់សមភាពយេនឌ័រ...