អាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹកនាបរិវេណរមណីយដ្ឋានអង្គរ៕
ថ្លែងក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ក្នុងសារលិខិតនៅថ្ងៃនេះ សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោកប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារដោយនាំយកឱកាសការងារជិត៨០០កន្លែងដាក់តាំងបង្ហាញដល់យុវជនដែលមានតម្រូវការងារនៅថ្ងៃនេះ។ នៅក្រោយពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិ និងមុខរបរ និងការងារ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថាបន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ...
ឧត្តរមានជ័យ៖ លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រឹះស្ថានអបរំសិក្សា ព្រះសង្ឃ នៅតាមទីវត្តអារាម យុវជន អង្គការសង្គមស៊ីវិល រួមទាំងអាជ្ញាធរ មូលដ្ឋានទាំងអស់ ត្រូវនាំគ្នាបង្កើនការចូលរួមដាំកូនឈើឡើងវិញ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីកែលម្អរសោភណ្ឌភាពបរិស្ថានប្រកបដោយពណ៌បៃតង និងដើម្បីជាជម្រកដ៏សំខាន់របស់សត្វព្រៃគ្រប់ប្រភេទរស់នៅ ។ លោកប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដាំកូនឈើ គឺដើម្បីរួមគ្នាស្ដារគម្របព្រៃសហគមន៍ឡើងវិញ ក្នុងការបំពេញចន្លោះប្រហោងនៅចំណុចដែលបានរេចរឹលខ្វះខាតគ្មានដើមឈើ និងដើម្បីធ្វើឲ្យតំបន់មួយចំនួនដែលមានការខ្វះចន្លោះអាចមានកូនឈើដុះឡើងវិញ និងសម្រាប់ជួយដល់ការទ្រទ្រង់មនុស្ស សត្វ...
នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈទិវានេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មានកំណើនយុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែកក្កដានេះថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គការ JMAS បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS...
សាធារណជនជាច្រើន នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសម្រុកទៅយកកូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្នុងពេលចូលរួមក្នុងពិព័រណ៍នេះ សាធារណជនបានបង្ហាញអារម្មណ៍រីករាយ ព្រោះទទួលបានកូនឈើដោយឥតគិតយកទៅដាំនៅផ្ទះ និងចំការ។ ការដាំដើមឈើមានសារៈសំខាន់ណាស់ សម្រាប់មនុស្ស សត្វ និងទប់ស្កាត់ការប្រែប្រូលអាកាសធាតុជាដើម។ លើសពីនេះ សាធារណជន បានអរគុណដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធនានា...
នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាថៃដឹកនាំដោយ ឯកឧត្តម ភិជិត ឈួមួងផាន់ ( Pichet Chuamuangphan) អនុប្រធានទី២ នៃសភាតំណាងរាស្រ្តថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានោះ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើង ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើរុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា...