ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពពិសេសអង្គភាពឈរជើងតាមព្រំដែន
ភ្នំពេញ ៖នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេច និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃបានឯកភាព ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធារវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ នៅគ្រប់កម្រិតដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅតាមបន្ទាត់ព្រំដែនរួមរវាងកម្ពុជា និងថៃ។
លោកជំទាវនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ការប្រឆាំងនឹងអំណើឆបោកតាមប្រព័ន្ធអនឡាញ ហើយនឹងបន្តសហការដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ វ៉ន ដារ៉ា




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦