ព័ត៌មាន
នាយករដ្ឋមន្រ្ដីកម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកបានប្រព័ន្ធអនឡាញ ពិសេសនៅតាមព្រំដែនប្រទេសទាំងពីរ។
នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ បានបង្ហាញការប្ដេជ្ញាចិត្តបែបនេះ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈសន្និសីទសារព័ត៌មានរួមនេះនាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា-ថៃ បានអះអាងថា ភាគីទាំងពីរនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនើ លោកជំទាវនាយករដ្ឋមន្ដ្រីថៃ ក៏បានថ្លែងអំណរគុណដល់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី នៃកម្ពុជា ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ក្នុងការប្រឆាំងអំពើឆបោកអនឡាញ ហើយភាគីថៃនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។
លោកជំទាវបន្ថែមថា ភាគីទាំងពីរក៏នឹងពង្រឹងភាពជាដៃគូផ្នែកសន្ដិសុខ ដោយឯកភាពដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធាឲ្យកាន់តែជិតស្និតនៅគ្រប់កម្រិត ដើម្បីរក្សាសន្ដិភាព ស្ថេរភាព នូវតាមព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន