ព័ត៌មាន
សមាគមសហគ្រិនស្រ្តីកម្ពុជា បើកសម្ភោធកម្មវិធីបង្វឹកដល់ស្រ្តី ដើម្បីជំរុញគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា បើកសម្ភោធជាផ្លូវការ កម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តី WE Academy ជំនាន់ទី១ ជាវគ្គ បណ្តុះបណ្តាលរយៈពេលវែង និងមានមុខវិជ្ជាសំខាន់ៗ សម្រាប់សិក្ខាកាមអាចទទួលយកទៅប្រើប្រាស់ក្នុងការកែទម្រង់ ឬតម្រង់ទិស នៃការគ្រប់គ្រងដឹកនាំអាជីវកម្មឱ្យកាន់តែរីកចម្រើន។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធជាផ្លូវការកម្មវិធីបង្វឹកសហគ្រិនភាព សម្រាប់ស្រ្តី WE Academy នៃសមាគមសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នេះថា ក្រុមប្រឹក្សាភិបាលអាណតិ្ត ទី៥នេះ បានឯកភាពសម្រេចដាក់ចេញនូវផែនការទិសដៅជាយុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០២៧ ផ្តោតលើតំបន់អាទិភាពចំនួន៤គឺ៖ We share, We academy, We talk, We financing ដោយបានផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីចូលរួម ចំណែកលើការកសាងសមត្ថភាពសហគ្រិនភាពស្ត្រី ភាពជាអ្នកដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីបង្កើតភាពធន់ ការពង្រឹង និងពង្រីកអាជីវកម្មឱ្យមានភាពរឹងមាំ និងបន្តជំរុញភាពរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយសមធម៌។
លោកជំទាវ បន្តថា ជាក់ការសម្ភោធជាផ្លូវការ កម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តី WE Academy ជំនាន់ទី១ នេះ គឺជា កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពសម្រាប់ស្ត្រី ដែលមាន១២មុខវិជ្ជា ដោយត្រូវបានសម្រិតសម្រាំង និងបង្រៀនដោយគ្រូបង្គោល ដែលជាម្ចាស់អាជីវកម្ម (ជាសហគ្រិនស្ត្រី) មានបទពិសោធន៏ទាំងទ្រឹស្តី និងការអនុវត្តន៏ផ្ទាល់ ដែលនិងជួយលើកការកសាងសមត្ថភាព សហគ្រិនភាពស្រ្តី និងលើកកម្ពស់អាជីវកម្មឱ្យមានគ្រឹះរឹងមាំតាំងពីជំហ៊ានដំបូង។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ លើកឡើងថា ជុំវិញការជួយដល់ធុរកិច្ច និងសហគ្រិន, នៅក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរបានអនុវត្តមានចំនួនជិត ៥០០ គម្រោង ក្នុងនោះសម្រាប់សហគ្រិនស្រ្តី កន្លងមកសហគ្រិនខ្មែរបានធ្វើការងារជាច្រើនជាមួយសហគ្រិនស្រ្តីដូចជា៖ ការជួយកសាង សហគ្រិនស្រ្តីនៅតាមបណ្តាខេត្ត, កម្មវិធីការអភិវឌ្ឍន៍អាជីវកម្ម តាមរយៈការលើកកម្ពស់អនាម័យ និងផលិតកម្មល្អ ដើម្បីឱ្យសហគ្រិន ងាកទៅអនុវត្តស្របតាមស្តង់ដារជាដើម។ ចំណែកតាមរយៈកម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តីនេះ សហគ្រិនខ្មែរនឹងជួយរកនូវ ធនធានបន្ថែម ដើម្បីជួយលើកកម្ពស់គម្រោងនេះឱ្យបានកាន់ប្រសើរ ប្រកបដោយភាពជោគជ័យ៕
អត្ថបទ៖ សុន រ៉ាឌី













-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ