ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ខ.ភ.ម
ក្នុងឱកាសអញ្ជើញដល់បញ្ហាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តម សេនី យ៍សាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ។
ក្នុងសន្ទរកថាស្វាគមន៍របស់ ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សបានរំលឹកថា បច្ចុប្បន្នបញ្ជាការដ្ឋានអង្គរក្ស មានកងអន្តរាគមន៍ជំនាញ ៣២អង្គភាពចំណុះ បានផ្ដើមចេញពីកងវរសេ នាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា ដឹកនាំបញ្ជាដោយ នាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់ បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២.៤៦។ ដោយមើល ឃើញពីវីរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមាការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការពីក្រសួងការពារ ប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានបញ្ជាឱ្យនាយឧត្ដមសេនីយ៍ គៀង សាវុធ និងឯកឧត្តម ជា សុផារា អតីតជាអភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនា សម័យនោះ ចាត់បញ្ជូនកម្លាំង ១២ រូប ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហឿង, នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដើម្បីមកបម្រើការងារ ការពារសន្តិសុខផ្ទាល់ដូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។ ដោយមានការវិវឌ្ឍរីក ចម្រើនធំធាត់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យបង្កើតជាវរៈសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះកងពលតូចលេខ៧០។ ដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជាចំបង ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជា បញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យ ចុះនៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធ ពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន។
កន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមការងារជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹក ជំនន់ គ្រោះអគ្គិភ័យនិងគ្រោះមហន្តរាយផ្សេងៗជាច្រើនរាប់មិនអស់។
បញ្ជាការដ្ឋាអង្គរក្ស បញ្ជាក់ពីជំហរយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មិនអាចខ្វះបានជាមួយអគ្គ ស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ស្នងការនគរបាលទូទាំង២៥រាជធានី-ខេត្ត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឲ្យទទួលបានជោគជ័យជានិច្ចនិរន្ត។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ ក្នុងនោះដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស ដូចជាជោគជ័យរៀបចំធានាសុវត្ថិភាពពិធីបួង សួងថ្វាយជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជ រដ្ឋា ភិបាល ក្នុងពិធីអង្គរសង្គ្រានឆ្នាំថ្មី ពិសេសនៅក្នុងកិច្ច សហការធានាសន្តិសុខ សុវត្ថិភាពជូនប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១៧ និងទី១៨ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។
ឯកឧត្តម បានផ្តាំផ្ញើដល់បញ្ហាការដ្ឋានអង្គរក្ស ក៏ដូច ជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូល រួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ នីតិ កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើ ឆាកអន្តរជាតិ។ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ២០០កេសធំ, មី ២០០កេសធំ, ទឹកដោះគោ ២០០កេស, ស្ករស ២ តោន និងថវិកា ៤០០លានរៀល៕

-
PR NEWS2 days ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន1 day ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន7 days ago
រថយន្ត៣គ្រឿងដឹកពងមាន់ខុសច្បាប់ជាង១២ម៉ឺនគ្រាប់ នាំមកពីវៀតណាម ចូលកម្ពុជា ត្រូវមន្រ្តីជំនាញ ឃាត់បាន
-
ព័ត៌មាន6 days ago
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
-
ព័ត៌មាន2 days ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន1 week ago
ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ដួលរលំនិងខូចខាតនៅស្រុករំដួលនិងស្រុកស្វាយជ្រំ
-
ព័ត៌មាន2 days ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន2 days ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍