ព័ត៌មាន
មកទល់រសៀលនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់
ភ្នំពេញ ៖គិតមកទល់រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍ជួរមុខព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ កាលពីម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញមក។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា បច្ចុប្បន្ន កងកម្លាំងរបស់កម្ពុជា នៅបន្តតាមដានសភាពការណ៍ដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបគូសបញ្ជាក់ថា សេចក្ដីប្រកាសរួមបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ កាលពីម្សិលមិញនេះ គឺជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងឯកការព្រមព្រៀងផ្សេងៗទៀត។
លោកជំទាវបន្តថា ភាគីទាំងពីរទទួលស្គាល់ និងវាយតម្លៃ អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
លោកជំទាវបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ៕

-
ព័ត៌មាន1 week agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជកម្ម បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
-
ព័ត៌មាន1 week agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
-
ព័ត៌មាន6 days agoBREAKING NEWS | ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ និងរបួសជាច្រើននាក់, អ្នកស្លាប់អាចកើនឡើងដល់ជាង ៦ពាន់នាក់ និងរបួសជិត ២ម៉ឺននាក់
-
ព័ត៌មាន3 days agoឥណ្ឌា ថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅកម្ពុជា ដោយយោធាថៃជាទង្វើគ្មានការគោរព
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ
-
ព័ត៌មាន6 days agoចិនបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងបញ្ចប់ជម្លោះឆាប់ៗដើម្បីធានាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែនប្រទេសទាំងពីរ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីសុខាភិបាល «ទោះក្នុងស្ថានភាពបែបណា មន្រ្តីសុខាភិបាល សូមបន្តថែរក្សា និងតម្កល់ខ្ពស់សេចក្តីថ្លៃថ្នូរ ស្មារតីរឹងមាំ នឹងនរ ប្រកាន់ភ្ជាប់ជានិច្ចក្រមសីលធម៌វេជ្ជសាស្ត្រ ដែលនេះជាភាពរឹងមាំរបស់សុខាភិបាល»