ព័ត៌មាន
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
ថ្លែងនៅក្នុងពិធីបើកនៃសន្និបាតនោះឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងអន្តោប្រវេសន៍បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារគ្រប់គ្រងហត្ថពលករបរទេស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវស៊ើបអង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពជំនាញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ព្រមជាមួយនេះអគ្គនាយកដ្ឋាន ក៏បានរៀបចំកសាងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនសម្រាប់បម្រើដល់កិច្ចការអន្តោប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួល និងឆាប់រហ័សដល់ការងារជំនាញប្រចាំថ្ងៃ និងប្រកបដោយ សុវត្ថិភាពខ្ពស់។ សំដៅធានានូវការបំពេញតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដោយក្នុងនោះរួមមាន១៖ ពង្រឹងការគ្រប់គ្រងការចូល ចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។ ទី២៖ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។ ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី៤៖ ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍ និងទី៥៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមកការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានាជាដើម៕ អត្ថបទ៖ បាន ចក់










-
ព័ត៌មាន2 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន2 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoលទ្ធផលមួយទៀតដែលចេញមកពីការវិភាគមុខងារក្រសួង ស្ថាប័ន គឺ «ការរៀបចំមុខងារបណ្តុះបណ្តាល នៃគ្រឹះស្ថានចំណុះក្រសួង ស្ថាប័ននីមួយៗ»
-
ព័ត៌មាន2 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន2 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន2 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន2 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥