ព័ត៌មាន
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញទៅមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតំបន់ឆាងវ៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើជាសហប្រធានរៀបចំកម្មវិធី “2026 Migrants’ Arirang Multicultural Festival” និង សួរសុខទុក្ខបងប្អូនប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់នេះ ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ លោក Lee Choul Seoung ប្រធានមជ្ឈមណ្ឌលគាំពារពលករតំបន់ឆាំងវ៉ុន ដែលលោកតែងតែយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហាការងារផ្សេងៗរបស់បងប្អូនពលករក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញពីបំណងរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនខ្មែរ ដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន និងបានស្នើសុំលោកប្រធានមជ្ឈមណ្ឌលសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ។
ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌល បានយល់ស្របក្នុងការផ្តល់ទីតាំង និងជួយសម្របសម្រួលកម្មវិធីពិនិត្យសុខភាពដែលនឹងប្រពឹត្តទៅនៅតំបន់ឆាំងវ៉ុននាពេលខាងមុខនេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន