ព័ត៌មាន
ខេត្តចំនួនពីរនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ៣៥៥ លានដុល្លារ
ភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្របសម្រួលនីតិវិធីលើគម្រោងវិនិយោគចំនួន ៤ នៅភូមិភាគឦសាន មានទុនសរុប ៣៥៥ លានដុល្លារអាមេរិក លើគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មចម្រុះ គម្រោងដាំដើមឈើ និងគម្រោងបង្កើត កសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ, បានដឹកនាំកិច្ចប្រជុំក្រុមការងារ ពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្ត ពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិ បាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មីចំនួន ១ នៅខេត្តក្រចេះ, គម្រោងទាំង ៤ នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ១២ ពាន់កន្លែង។
ជុំវិញគម្រោងវិនិយោគភូមិភាគឦសាននេះ, រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន៣រួចរាល់ រួមមាន៖ ទី១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយ មានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ ហិកតា នៅខេត្តរតនគិរី។ ទី២). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្ម ចម្រុះ និងភណ្ឌាគារគយ មានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ ហិកតា នៅខេត្តក្រចេះ។ ទី៣). ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀង ស្តារព្រៃឈើ» នៅខេត្តក្រចេះ ។
ដោយឡែកគម្រោងទី៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាព បច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន ដែលមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើត មន្ទីរពិសោធន៍បណ្ដុះពូជឈើ។ ជាលទ្ធផល, អង្គប្រជុំបានសម្រេច និងឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និងការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ពីរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុម័តគោលការណ៍វិនិយោគ គឺជាជំហានដ៏មានសារសំខាន់មួយ, ប៉ុន្តែ ទន្ទឹមនេះ ការផ្តល់ការលើកទឹកចិត្ត និងការផ្តល់ការអនុគ្រោះជាក់ស្តែង គឺជាការងារចាំបាច់ដែល ក.វ.ឦសាន ត្រូវបំពេញ ហើយ ការងារនេះទៀតសោត ទាមទារឱ្យមានការឆ្លើយតបឱ្យបានទាន់ពេលវេលាពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន អាចចាប់ផ្តើមសកម្មភាពវិនិយោគជាក់ស្តែងរបស់ខ្លួន បានទាន់ពេលវេលា ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយ ទំនុកចិត្ត និងមានអនុលោមភាពគតិយុត្ត៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន4 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន2 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន2 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ