ព័ត៌មាន
ប្រធានសមាគមត្រចៀកកាំ៖ ចិននឹងបើករបាំងពាណិជ្ជកម្មឆាប់ៗដល់ការនាំចេញសំបុកត្រចៀកកាំកម្ពុជា
ប្រធានសមាគមត្រចៀកកាំកម្ពុជា រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជា-ចិននឹងបើកនូវរបាំងពាណិជ្ជកម្មលើការផលិតផល សំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច លើផលិតកម្មសម្រាប់ទីផ្សារនាំចេញ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការអភិរក្ស ការកែច្នៃផលិតផលចេញពីសំបុកត្រចៀកកាំ និងគម្រោងនាំចេញសំបុកចៀកកាំកម្ពុជានេះថា គិតមកដល់ពេលនេះ កម្ពុជាបាន អភិរក្សផ្ទះត្រចៀកកាំមានចំនួនរាប់ពាន់ខ្នងផ្ទះ និងបានប្រមូលសំបុកត្រចៀកកាំ មានកំណើនកើនឡើងជាបន្តបន្ទាប់, បច្ចុប្បន្នក៏មានសិប្បកម្មក្នុងស្រុកជាច្រើន បាននិងកំពុងកែច្នៃសម្រាប់ការចែកចាយសម្រាប់ទីផ្សារក្នុងស្រុក តែសម្រាប់ការនាំចេញ, មិនទាន់ មានទិន្នន័យណាមួយបានបង្ហាញច្បាស់លាស់នៅឡើយ។
ជុំវិញសំបុកត្រចៀកកាំនេះ លោក បន្តឱ្យដឹងថា បើតាមការបង្ហាញឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះក្រសួងបានជំរុញចុះបញ្ជីការអភិរក្សផ្ទះត្រចៀកកាំ បានចំនួនជិត១ពាន់ខ្នងផ្ទះ ក្នុងនោះក្រសួងបានបញ្ជូន ក្រុមហ៊ុនចំនួន ៦ ធ្វើការទំនាក់ទំនងជាមួយគយចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិន ដែលតាមរយៈនៃកិច្ចសហការនេះ បានបង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាចូលទៅក្នុងទីផ្សារចិន នៅក្នុងឆ្នាំ២០២៦នេះ។
លោក ស៊ុយ កុកធាន បន្តថា ប្រសិនកម្ពុជានាំចេញសំបុក្រត្រចៀកកាំទៅកាន់ទីផ្សារចិន សម្រេចបានតាមការគ្រោងទុក, វិស័យនេះនឹងចូលរួមលើកកម្ពស់ដល់ការអភិរក្សផ្ទះត្រចៀកកាំនៅកម្ពុជាបន្ថែម ការបង្កើតការងារ និងប្រាក់ចំណូលដល់ជីវភាពរស់ នៅរបស់ប្រជាជនកម្ពុជា និងបង្កើនចំណូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញ បង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជាពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្ម សេរី រវាងប្រទេសទាំងពីរ ជាក់ស្តែងនាពេលកន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំវេទិការពាណិជ្ជកម្មផ្សេងៗដូចជា៖ វេទិការធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការ ចូលរួមពិរពណ៌លើផលិតផលសំបុកត្រចៀកកាំជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន