ព័ត៌មាន
នាយឧត្តមសេនីយ ណឹម សុវត្ថិ ធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពជូនជាតិ ដល់យុវជនបោះជំរំជាសកលលើកទី១១
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបររទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា បានធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពជូនជាតិ ដល់ប្រតិភូបោះជំរំជាសកលលើកទី១១ ដើម្បីឱ្យយុវជន មកពីតាមបណ្តាសកលវិទ្យាល័យនានាក្នុង ព្រះរាជាណាចក្រកម្ពុជា បានដឹង និងបានយល់ពីដំណើរស្វែងរកសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា។
យុវជនបោះជំរំតំណាង២រូបដែលបានស្តាប់បាឋកថា នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បានប្រាប់ថា តាមរយៈបាឋកថាស្តីពីដំណើរស្វែងរកសន្តិភាពជូនជាតិនេះ ពួកគេថា ពិតជាសំខាន់ណាស់ ដើម្បីឱ្យយុវជនដូចជាពួកគេបានដឹងពីដំណើរស្វែងរកសន្តិភាពពិតជាមានការលំបាក និងបានលះបង់គ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំ ដូចនេះពួកគេ នឹងខិតខំរៀនសូត្រដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងបន្តចូលរួមការពារសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បានលើកឡើងថា ដំណើរស្វែងរកសន្តិភាព ពិតជាលំបាកណាស់ ទំរំាដល់ថ្ងៃនេះ ហើយអ្វីដែលឯកឧត្តម បានធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពនេះ គឺចង់ឱ្យប្អូនៗ ដែលជាយុវជនជំនាន់ក្រោយ បានដឹង និងបានយល់ថាឱ្យច្បាស់ថា ទំរំាប្រទេសជាតិបានសុខសន្តិភាព ដូចបច្ចុប្បន្ននេះ គឺមានការលះបង់ច្រើនណាស់ លះបង់ទំាងអាយុជីវិត ឈាមស្រស់ សាច់ស្រស់គ្រប់បែបយ៉ាង ពិសេសគឺថ្នាក់ដឹកនាំប្រទេសតែម្តង ក្នុងនេះគឺចង់សំដៅដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចបានលះបង់គ្រប់បែប យ៉ាង ដើម្បីស្វែងរកសុខសន្តិភាពឱ្យប្រជាជនកម្ពុជា និងយុវជនកម្ពុជា។ ឯកឧត្តមបន្តទៀតថា កម្ពុជា ត្រូវបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនេះមាន បងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ ទីកន្លែង បានស្រឡាញ់ និងគំាទ្រចំពោះការដឹកនាំរបស់សម្តេចធិបតីបន្ត ដូចនេះឯកឧត្តម នាយឧត្តម សេនីយ៍ ចង់ឱ្យយុវជនគ្រប់ជំនាន់នាំគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបាន គង់វង្សបន្ត ដើម្បីធ្វើឱ្យប្រទេស ជាតិកាន់តែរីកចម្រើន៕ ផលិត គង់ រ៉េន






-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា