កីឡា
ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្រោយចាយពេល ១១១នាទី ក្នុងជើងទី២
ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។
ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។
ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបើកការនាំមុខ ២គ្រាប់មុន ត្រឹមរយៈពេលប្រមាណ ២០នាទី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កិឡការ Dyer Moses នៅនាទី១៩ និងគ្រាប់ទី២ ដោយកីឡាករ Andres Nieto នៅនាទី២១។
បែបនេះក្ដី ភ្នំពេញក្រោន នៅតែបន្ដវាយសម្រុក ខណៈព្រះខ័នរាជស្វាយរៀង បានបង្កើនការវាយបកកាន់តែខ្លាំង រហូតរកបាន ២គ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ Peprah Kwame នៅនាទី៤០ និងនាទី៤៥+៤ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបានគ្រាប់ទី៣ បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទី៥៩។
នាទីសេសសល់ នៃវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង រហូតមានការប៉ះទង្គិចគ្នា និងទទួលបានការពិន័យកាតលឿងជាច្រើនពីអាជ្ញាកណ្ដាល រួមទាំងកាតក្រហមផងដែរ ជាក់ស្ដែងកីឡាករ មិន រតនៈ ដែលទទួលកាតពិន័យកាតលឿនទី២ ស្មើនឹងកាតក្រហម នៅនាទី៩០+៩ ក៏ដូចជាការពិន័យកាតក្រហមលើក្រុមការងារគ្រូជំនួយភ្នំពេញក្រោនមួយរូប ក្រោយមានការប៉ះទង្គិចគ្នាចុងម៉ោង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣-២ ក្នុងជើងទី២ បន្ទាប់ពីរងបរាជ័យក្នុងដី ២-៣ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន ក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១០ ស្មើ ៤ និងចាញ់ ១ ដែលធ្វើឲ្យពួកគេ បន្ដឈរលេខ២ និងរក្សា ៣៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ តែចំណេញ ១ប្រកួតក្នុងដៃ បើធៀបនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបន្ដគ្រងកំពូលបណ្ដោះអាសន្ន រកបាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ១៣ និងស្មើ ៣៕ អត្ថបទ លី ឈុនឡា









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ