ព័ត៌មាន
ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង ៥ ទូទាំងឃុំ ក្រោមវត្តមានឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមប្រមាណ ២០.០០០ នាក់។
ឯកឧត្តម ទ្រី ដាលុច ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់សមាជិក-សមាជិកាគ្រប់ៗគ្នា។ ថ្លែងក្នុងពិធីនេះដែរ ឯឧត្តម ទ្រី ដាលុច បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុនេះហើយ។ ស្របពេលគ្នានេះដែរ សូមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ជាពិសេស ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង ៥ រូប ត្រូវខិតខំឲ្យអស់ពីសមត្ថភាពក្នុងការធ្វើសកម្មភាពក្នុងភូមិខ្លួនឲ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខ និងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសគឺសតិអារម្មណ៍របស់ពួកគាត់ចំពោះគណបក្សប្រជាជន ចៀសវាងការចុះធ្វើសកម្មភាពតែមុនពេលបោះឆ្នោត។ បន្ថែមលើនេះទៀត ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរផងដែរ គឺធ្វើយ៉ាងណាត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អ ត្រឹមត្រូវតាមច្បាប់ ទាន់ពេលវេលា និងមិនរើសអើងនិន្នាការគណបក្សឡើយ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាថវិកាមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូនគណបក្សស្រុក សាលាឃុំ ប៉ុស្ដិ៍រដ្ឋបាល សមាជិក-សមាជិកា សាលាបឋម និងអនុវិទ្យាល័យ (៤សាលា) ព្រមទាំងសិក្សានុសិស្សក្រីក្រចំនួន ២០ នាក់ ក្នុងម្នាក់ទទួលបានកង់ ១ សៀវភៅ ៥ ក្បាល ប៊ិច ២ដើម ថវិកា ២០.០០០ រៀល ដែលចំណាយសរុបអស់ថវិកាប្រមាណ ១៤០ លានរៀល៕



















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន