កីឡា
អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប
ជួបជុំនៅទីលានព្រះជល់ដំរី តាំងពីវេលាម៉ោង ៣ទៀបភ្លឺ រួមទាំងមួយទីតាំងផ្សេងៗ លើទឹកដីអង្គរ ខេត្តសៀមរាប អត្តពលិកជាតិ-អន្ដរជាតិ ប្រមាណ ១,៧០០នាក់ មកពី ៥២ប្រទេស បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាលនេះ បានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាមួយវិញ្ញាសារត់ចម្ងាយជាច្រើន ចាប់ពី ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានអត្តពលិកជាតិ និងអន្ដរជាតិជាច្រើនចូលរួម។

យោងតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ បានឲ្យដឹងថា ក្នុងខួបលើកទី៩ នេះ មានអត្តពលិកចូលរួមសរុប ១,៧៤០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអត្តពលិកខ្មែរជាង ៧០០នាក់ និងបរទេសជាង ១០០០នាក់ ហើយអត្តពលិកបរទេសច្រើនជាងគេ គឺបារាំងជាង ៥០០នាក់។ តួរលេខនេះ មានការកើនឡើយគួរឲ្យចាប់អារម្មណ៍ បើធៀបកាលពីឆ្នាំមុន ដើម្បីបង្ហាញពីកត្ដាសុវត្ថិភាពរបស់ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន Phonenix Voyages ។

ក្រោយចំណាយពេលជាច្រើនម៉ោង ពិសេសសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ក៏ដូចជាវិញ្ញាសាផ្សេងៗ បន្ទាប់ពីរត់ដល់ទីដោយជោគជ័យ ក្រៅពីការទទួលបានមេដាយអនុស្សាវរីយ៍ សម្រាប់អត្តពលិកទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ក៏នឹងមានពិធីប្រគល់ពានរង្វាន់ជ័យាលាភី និងរង្វាន់លើកទឹកចិត្ត តាមវិញ្ញាសានីមួយៗ ពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន