ព័ត៌មាន
ទេសចរអន្តរជាតិបន្តមកទស្សនាកម្ពុជាដោយអារម្មណ៍សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែន
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមបណ្តាខេត្ត រាជធានីនៅប្រទេសកម្ពុជា បានអះអាងអំពីអារម្មណ៍រីករាយ និងសុវត្ថិភាព បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ បើទោះជាពេលនេះកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ។
ទេសចរអន្តរជាតិ មកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមករា នេះថា មុនពេលមក ទស្សនាកម្ពុជា ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងអស់គ្នា ទទួលបានការព្រមានអំពីភាពអស្ថិរភាពក្នុងប្រទេសកម្ពុជា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយសារជម្លោះព្រំដែន ប៉ុន្តែនៅពេលមកដល់កម្ពុជា គឺស្ថានភាពជារួម មិនដូចអ្វីដែលគេណែនាំនោះទេ ពោលគឺគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រ ទេសនេះ មានសុវត្ថិភាពល្អ ទេសភាពស្រស់ស្អាត មានភាពអច្ឆរិយៈ ហើយភ្ញៀវក៏បានអំពាវនាវដល់ទេស ចរអន្តរជាតិឯទៀត កុំមានការយល់ច្រឡំចំពោះការណែនាំ និងការផ្សាយព័ត៌មាននានា ដែលមិនមានឆ្លុះ បញ្ជាំងអំពីស្ថានភាពជារួម និងស្នើទេសចរអន្តរជាតិនាំគ្នាមកទស្សនាកម្ពុជា។
ថ្មីៗនេះ មានការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជា ហាក់អាចបង្កឱ្យមានការភាន់ច្រឡំ នៅក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅ នៃសុខសុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដែលការលើកឡើងនោះ គឺមានលក្ខណៈកំណត់នៅតាមតំបន់ព្រំដែនខ្លះៗតែប៉ុណ្ណោះ មិនអាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំងប្រទេសទេ ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូច ជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅតែបន្តបើកដំ ណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺង ម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ ស៊ុម សុខជា











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន