ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធស្នាក់ការបក្ស និងបញ្ចូលសមាជិកបក្សប្រជាជនកម្ពុជាថ្មីនៅស្រុកគងពិសី
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ក្នុងការ សម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា និងបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៤០២នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឆ្លៀតឱកាសនៃថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញទៅចូលរួម ក្នុងការសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា ក៏ដូចជាជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៤០២នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសចូលរួមសម្ពោធស្នាក់ការគណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានេះ ឯកឧត្តម បានលើកឡើង ជាការស្វាគមចំពោះការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដំណើរដើម្បីភាពរីកចំរើនរបស់ជាតិ។
ឯកឧត្តមបានរម្លឹកជាថ្មីថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់រូប ជាគណបក្សដែលបានបំពេញការងារជាច្រើន ដើម្បីប្រជាជន ដើម្បីជាតិកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដោយចាប់រាប់ដំបូងពីការសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បញ្ចប់របបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមស៊ីវិល បង្រួបបង្រួមជាតិខ្មែរតែមួយ រស់នៅជាមួយគ្នា តាមរយៈនយោបាយឈ្នះឈ្នះ។
ភ្ជាប់ជាមួយការនាំយកជីវិតទី២ ជូនប្រជាពលរដ្ឋខ្មែរ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមពីបាទដៃទទេ ក្នុងការកសាងប្រទេសជាតិកម្ពុជា ឱ្យមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ ឯកឧត្តមលើកឡើងថា ការចាប់ផ្ដើមពីបាទដៃទទេ ក្នុងការកសាងអភិវឌ្ឍជាតិនេះ ពុំមែនជារឿងងាយស្រួលនោះទេ ស្របពេលដែលគ្រប់យ៉ាងត្រូវបានខ្មែរក្រហមបំផ្លាញទាំងស្រុង។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា ឆ្នាំ ២០២៥ថ្មីៗកន្លងទៅនេះ កម្ពុជាបានជួបប្រទះបញ្ហាជម្លោះព្រំដែន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញការងារជាច្រើន ក្នុងការដោះស្រាយបញ្ហានេះ។ នេះបង្ហាញពីសមត្ថភាព ពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ គឹមហុក









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន