ព័ត៌មាន
ក្រសួងអប់រំ នាំយក «សាលារៀនឌីជីថល» ទៅដល់ជំរំសុវត្ថិភាព ដើម្បីធានានិរន្តរភាពនៃការសិក្សាសម្រាប់សិស្សានុសិស្សភៀសសឹកនៅខេត្តឧត្តរមានជ័យ
ដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅតែបន្តដោយមិនរអាក់រអួល នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ។
ក្រសួងបានផ្ដល់បន្ទប់ចល័តសម្រាប់រៀបចំជាបន្ទប់កុំព្យូទ័រចល័ត ដែលបំពាក់នូវដំណោះស្រាយបច្ចេកវិទ្យាសាមញ្ញទំនើប ដែលនេះគឺជាគំរូនៃ “សាលារៀនឌីជីថលចល័ត” សម្រាប់តំបន់ដែលគ្មានអ៊ីនធឺណិត ឬមានការរំខានដោយសារជម្លោះ៖
បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server): ផ្ទុកមាតិកាសិក្សាទំហំ ២តេរ៉ាបៃ (សៀវភៅជាង ៣,០០០ក្បាល និងវីដេអូរាប់ពាន់) ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សប្រើប្រាស់តាមរយៈ Local Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិត។
គ្រឿងបរិក្ខារបច្ចេកវិទ្យា: រួមមានកុំព្យូទ័រយួរដៃសម្រាប់គ្រូ កុំព្យូទ័រចំនួន ១០គ្រឿងសម្រាប់សិស្សអនុវត្តផ្ទាល់ និង Smart TV សម្រាប់ជំនួយដល់ការបង្រៀនឱ្យកាន់តែរស់រវើក។
ការបណ្តុះបណ្តាលបច្ចេកទេស: ក្រុមការងារបានរៀបចំវគ្គបណ្ដុះបណ្ដាលជូន លោកគ្រូ អ្នកគ្រូ ២០នាក់ និងសិស្សានុសិស្ស ៥០នាក់ រួមទាំងអាណាព្យាបាល ពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍។
កម្មវិធីនេះទទួលបានកិច្ចសហការពីក្រុមហ៊ុន KOOMPI និងការគាំទ្រមូលនិធិពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education)។ បើទោះជាស្ថិតក្នុងស្ថានភាពបណ្ដោះអាសន្ន ប៉ុន្តែកុមារភៀសសឹកនឹងទទួលបានគុណភាពអប់រំឌីជីថលដ៏សម្បូរបែប ដូចសិស្សានុសិស្សនៅតំបន់ផ្សេងទៀតដែរ។
កម្មវិធីនេះសម្រេចទៅបានដោយមានកិច្ចសហការជាមួយក្រុមហ៊ុន KOOMPI និងការឧបត្ថម្ភពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ “សាលារៀនឌីជីថល” នេះបន្ថែមទៀត ទៅកាន់ជំរំសុវត្ថិភាពដទៃទៀត ក៏ដូចជាសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប។









-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង