ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 ក្រោយរកឃើញមានជាតិពុល
ភ្នំពេញ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 បណ្តោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជូនដំណឹងអំពីការរកឃើញ វត្តមានជាតិពុល (Toxin) ឈ្មោះ Cereulide ក្នុងផលិតផល ទឹកដោះគោនេះ។
លិខិតរបស់បណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖
១. ត្រូវបានផ្អាកការនាំចូល ទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលមានលេខឡូត៏ដូចខាងលើ។
២. មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទៀងផ្ទាត់ ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារជាមួយ និងទំនិញជាក់ស្ដែង ដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេះ ពីវិធានការខាងលើជាយថាហេតុ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន8 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន