ព័ត៌មាន
ក្រសួងទេសចរណ៍ រៀបចំព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាតទាក់ទាញភ្ញៀវទេសចរអន្តរជាតិស្នាក់នៅយូរ
ក្រសួងទេសចរណ៍ និងក្រុមអ្នកជំនាញ បានរួមគ្នាបង្កើតខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត ដើម្បីបង្កើនតម្លៃបន្ថែម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរ និងជំរុញផ្តល់ប្រភពចំណូលជូនសហគមន៍ ពលរដ្ឋនានាដែលប្រកបរបរពឹងអាស្រ័យវិស័យទេសចរណ៍។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែកុម្ភៈនេះ ថាមកដល់ពេលនេះ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តីព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត បានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏មានក្រុមហ៊ុន ការីទេសចរណ៍មួយចំនួនបានយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយលក់ទៅក្រៅប្រទេសរួចហើយ ហើយបច្ចុប្បន្នក្រសួងក៏កំពុងពិនិត្យពិភាក្សាកែសម្រួល សេចក្តីព្រាងខែ្សទស្សនកិច្ច CLUSTER ផ្សេងៗទៀត ដើម្បីបង្កើនការផ្តល់នូវភាពប្រទាក់ក្រឡាគ្នាពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយទៀត ចំណាយពេលស្នាក់នៅដើរកម្សាន្តរយៈពេលយូរ និងធានាបាននូវភាពទាក់ទាញម្តងទៀតហើយម្តងទៀត។
ក្រុមអ្នកជំនាញ បានលើកឡើងដែរថា កញ្ចប់ខ្សែទស្សនកិច្ចទស្សនាកម្ពុជា ដែលភ្ញៀវទេសចរអន្តរ ជាតិទិញ ភាគច្រើនគឺមានរយៈពេលតែ៣ទៅ៤ថ្ងៃ ហើយការជំរុញបង្កើតខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត ចំណាយពេលវេលាស្នាក់នៅយូរ ១០ថ្ងៃ ដែលមានពង្រីកគោលដៅដើរកម្សាន្តច្រើនកន្លែង មានភាពប្រទាក់ប្រឡាគ្នា និងមានភាពទាក់ទាញ។
សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ០២២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ នេះ គឺមានប្រធានបទគន្លឹះចំនួន៩ ដែលក្រុមអ្នកជំនាញបើកការពិភាក្សាដោះស្រាយ និងប្រមូលធាតុចូល ជំរុញការអនុវត្តដើម្បីទាក់ទាញទេសចរទស្សនា រួមមានៈ ការជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់ មកវិញរបស់ភ្ញៀវ, ការបង្កើតខែ្សទស្សនកិច្ច CLUSTER វៃឆ្លាត, យុទ្ធនាការទស្សនាកម្ពុជា រដូវកាលបៃតង, ការ ទូតទេសចរណ៍ និងម្ហូបអាហារ, យុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រធានបទ បរិវត្តកម្ម ទេសចរណ៍ឌីជីថល៖ ទិសដៅថ្មី សម្រាប់បង្កើនការប្រកួតប្រជែងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា











-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន17 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន