កីឡា
គ្រូព្រះខ័នរាជ រំពឹងផ្ដល់លទ្ធផលល្អជូនអ្នកគាំទ្រ ក្នុងទំនួបទល់ម្ចាស់ផ្ទះ Lion City យប់នេះ
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Lion City Sailors របស់ប្រទេសសិង្ហបុរី នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEN Club Championship Shopee Cup 2025/26 ពូលB ដែលជាជំនួបដ៏សំខាន់ ដោយក្រុមតំណាងកម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុងការតតាំងជាមួយក្រុមខ្លាំងសិង្ហបុរី ដែលសម្បូរដោយកីឡាករមានគុណភាព និងធ្លាប់លេងនៅលីគធំៗ។ យ៉ាងណាលោកជឿជាក់លើកូនក្រុមខ្លួន ក្រោយការរៀបចំក្រុមល្អបានល្អប្រសើរ ពិសេសលោកសង្ឃឹមថា កូនក្រុមនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតទល់នឹងក្រុម Lion City សម្រាប់តបស្នងទៅនឹងទឹកចិត្តដ៏អស្ចារ្យរបស់អ្នកគាំទ្រខ្លួន។
គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ មាន ៤ពិន្ទុ តែសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយ Johor Darul Ta’zim ឈរលេខ២ មាន ១០ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ក្នុងម៉ោងដំណាលគ្នា នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ រីឯបេក្ខភាពក្នុងពូល ៣ក្រុមផ្សេងទៀត បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដហើយ រួមមានក្រុម Lion City Sailors រកបាន ៤ពិន្ទុ សល់ ១ប្រកួត, ក្រុម Bakok United សល់ ២ប្រកួត រកបាន ១ពិន្ទុ និងក្រុម Shan United សល់ ១ប្រកួត តែមិនទាន់មានពិន្ទុរាប់ឡើយ។
ដូច្នេះអ្នកគាំទ្រ កំពុងតាមដានការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និងក្រុម Johor Darul Ta’zim ថ្ងៃនេះ ដ្បិតក្រុមរបស់កម្ពុជា ក្រៅពីត្រូវការឈ្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ក៏ត្រូវចាំអ៊ុតលទ្ធផលការប្រកួតរបស់ក្រុមម៉ាឡេស៊ីនេះដែរ ព្រោះបើសិន Johor Darul Ta’zim ស្មើ ឬឈ្នះការប្រកួតយប់នេះ ពួកគេនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម Nam Dinh តែបើពួកគេចាញ់ ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយនេះ នឹងមានសម្រាប់ព្រះខ័នរាជស្វាយរៀង ករណីបើក្រុមតំណាងកម្ពុជានេះ ទទួលបានជ័យជម្នះ ២ប្រកួតចុងក្រោយ។
គួរដឹងថា បន្ទាប់ពីជួប Lion City ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង នៅសល់ ១ប្រកួតក្នុងដៃ ដោយរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យាពេលប្រកួត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ បច្ចុប្បន្នជំនួបរវាងក្រុមទាំងពីរ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏ដូចជាទីតាំងសម្រាប់ធ្វើការប្រកួតឡើយ៕ អត្ថបទ លី ឈុនឡា












-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M