ព័ត៌មាន
ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។

វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ។
ឯកឧត្តមយឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ឱកាសការងារទាំងនេះបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់បងប្អូនដែលមានបំណងកសាងជីវភាពនៅក្នុងប្រទេស ដែលប្រសើរជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព កង្វះការគាំពារសុខភាព និងបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ។
ជាមួយគ្នានេះ តាមរយៈការងារក្នុងស្រុក បងប្អូននឹងក្លាយជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ (១) ការថែទាំសុខភាព ដោយអាចពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ (២)ហានិភ័យការងារ ដោយទទួលបានការការពារ និងការផ្តល់តាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ និង (៣) ប្រាក់សោធននិវត្តន៍ ដែលធានាប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរា ដូចមន្ត្រីរាជការផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។
សម្រាប់រោងចក្រ សហគ្រាសទាំង៤ ដែលសម្ភាសផ្តល់ឱកាសការងារភ្លាមៗក្នុងវេទិកាការងារនាពេលនោះ រួមមាន៖ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យ៉ាហ្សាគិ (ខេបូឌា)ប្រូដាក់, ក្រុមហ៊ុន វី អូ ភី ខូអិលធីឌី និងក្រុមហ៊ុន ឆាយណាវ័រយាន៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន