ព័ត៌មាន
ឱកាសការងារកំពុងមានតម្រូវការជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំពលរដ្ឋ និងយុវជនមកដាក់ពាក្យធ្វើការ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ឱកាសការងារក្នុងស្រុកដែលកំពុងរង់ចាំផ្តល់ជូនអ្នកស្វែងរកការងារនៅទូទាំងប្រទេស មាននចំនួសរុបជាង ៨ម៉ឺន ៦ពាន់ ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការខ្ពស់ជាងគេ បន្ទាប់មកវិស័យកសិកម្ម និងសេវាកម្មជាដើម។

ក្នុងគោលបំណងពាំនាំនូវឱកាសការងារដល់កៀកមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ឱ្យទទួលបាននូវឱកាសការងារក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលក្រសួងបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង រវាងភាគីនិយោជក និងប្រជាពលរដ្ឋ។

យោងតាម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសចុះផ្សព្វផ្សាយព័ត៌មានការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ បានលើកឡើងថា ការជ្រើសរើសចាប់យកឱកាសការងារក្នុងស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំងចៀសផុតពីបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។

ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើកឡើងពីអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត នៃការក្លាយជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួមមានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។

សូមជំរាបជូនថា លទ្ធផលវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃទី៧ និង៨ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ មានអ្នកចូលរួមសរុបចំនួន ៣ ៧១៣នាក់។ ក្នុងនោះ អ្នកជាប់ការងារ (បឋម) មានចំនួនជិត ៤០០នាក់។ ដោយឡែក អ្នកចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៣៨៧នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣