ព័ត៌មាន
អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល គឺការការពារទឹកដី និងពលរដ្ឋ ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ
រាជរដ្ឋាភិបាលកម្ពុជាតាំងតែពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន តែងតែគិតគូរ និងយកចិត្តទុកដាក់អាទិភាពខ្ពស់បំផុត គឺការការពារទឹកដី និងពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្រ្ដ សន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែថា ជាក់ស្ដែង សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ម្ដងហើយម្ដងទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និងយ៉ាងសកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBCដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ប្រឆាំងរាល់សកម្មភាពរំលោភបំពាននានានៅក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់ស្តែងក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក និងការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) របស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់។
អ្នកនាំពាក្យបន្តអំពាវនាវដល់បងប្អូនជនរួមជាតិចងចាំប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ទោះបីជាយើងឈឺចាប់ យើងរងរបួសផ្លូវកាយ ឬផ្លូវចិត្ត តែយើងមិនដួលនោះទេ ផ្ទុយទៅវិញ យើងត្រូវពង្រឹងខ្លួនយើងឱ្យរឹងមាំឡើយ៕
-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា