ព័ត៌មាន
ការអប់រំតាមបែប STEM នៅកម្ពុជាកាន់តែមានគុណភាព ក្រោមការជួយគាំទ្រពីADB
ភ្នំពេញ ៖ ការអប់រំតាមបែប វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទែម (STEM) កាន់ តែមានគុណភាព ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានគម្រោង STEPUP នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ បានប្រាប់BTVថា តាមរយៈគម្រោង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គាំទ្រដោយធនាគារ ADB បានចូលរួមចំណែកការអប់រំតាមSTEM នៅកម្ពុជា កាន់តែមានគុណភាព។ ជាក់ស្ដែងដូចជា វិទ្យាល័យនេតយ៉ង់នៅក្រុងបាត់ដំបង ត្រូវបានកែលម្អ ដោយបំ ពាក់បរិក្ខារនៅមន្ទីពិសោធន៍ និងពង្រឹងសមត្ថភាពគ្រូបង្រៀនតាមបែបឌីជីថល ជាដើម។
លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន លើកឡើងដែរថា ជាការពិតការអប់រំតាមបែប STEM មានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកអភិ វឌ្ឍប្រទេសជាតិ។ក្នុងនាមដៃគូជាមួយរាជរដ្ឋាភិបាល ធនាគារADB នឹងបន្តសហការជាមួយក្រសួងអប់រំ ក្នុងការកសាងធនធានមនុស្ស។
លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង និងសិស្ស បានអរគុណដល់ធនាគារADB ដែល ជួយគាំទ្រសាលារៀនក្នុងការអប់រំតាមបែបSTEM។ ពួកគេនឹងខិតខំជំរុញការរៀនតាមបែបSTEMឲ្យកាន់ តែមានសកម្មថែមទៀត។
គួរបញ្ជាក់ដែរ គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទានពីធនាគារADB ចំនួនថវិកាជាង៧៨លានដុល្លារ ដែល ត្រូវអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩។ គម្រោងនេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ STEM ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់លទ្ធផល សិក្សានៅទូទាំងប្រទេស៕
អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន