ព័ត៌មាន
ប្រពៃណី វប្បធម៌ខ្មែរ បានបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត
ប្រពៃណី វប្បធម៌ខ្មែរ បានបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាម្ដងហើយម្ដង ទៀត ព្រោះចង់ដឹងរឿងរ៉ាវវប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ គឺជាទិវាវប្បធម៌ជាតិ ខួបលើកទី២៨ របស់ព្រះរាជាណាចក្រកម្ពុជា ហើតាមរយៈថ្ងៃនេះដែរ បណ្តាភ្ញៀវទេសចរអន្តរជាតិ បាននាំគ្នាសម្តែងការអបអរសាទរ ខណៈការធ្វើដំ ណើរមកទស្សនាកម្ពុជា គឺភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្នាចង់ទទួលយកបទពិសោធន៍ ចង់ទស្សនា ចង់ដឹងរឿងរ៉ាវ វប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន ទាំងនៅគោលដៅទេសចរណ៍វប្បធម៌ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ភ្ញៀវទេសចរអន្តរជាតិនានា បានថ្លែងប្រាប់BTV ថា កម្ពុជា ជាទឹកដីអច្ឆរិយៈ ជាប្រទេសសម្បូរទៅដោយសម្បតិ្តបេតិភ័ណ្ឌវប្បធម៌ រូបីយ៍ និងអរូបីយ៍ជាច្រើន មានភាពទាក់ទាញខ្លាំងនូវភ្ញៀវទេសចរអន្តរជាតិពីបណ្តាប្រទេសមកទស្សនា ជាពិសេស គោលដៅវប្បធម៌នៅខេត្តសៀមរាប អង្គរ ហើយក្រៅពីនេះភ្ញៀវទាំងអស់គ្នា ក៏ចង់ទទួលយកបទពិសោធន៍ ការស្នាក់នៅ ហូបម្ហូបអាហារបែបខ្មែរ ចង់ទស្សនា សិក្សាស្វែងយល់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីការរស់នៅ ជាមួយនឹងមានទឹកមុខស្នាមញញឹមរាក់ទាក់ ភាពរស់រវើករបស់ប្រជាជនខ្មែរ ក្រោមម្លប់សុខសន្តិភាព ផ្តល់ភាពកក់ក្តៅ មិនអាចបំភ្លេចបាន វាពិតរួមចំណែកខ្លាំងក្នុងការបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាម្តងហើយចង់មកទស្សនាម្តងទៀត និងដូចជាផ្ទះទី២របស់គេ។
តាមសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ពិសេសការផ្សព្វផ្សាយ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ឲ្យកាន់តែលេចធ្លោត្រដែតលើឆាកអន្តរជាតិស្របទិសស្លោក កម្ពុជា៖ ព្រះរាជាណាចក្រ នៃវប្បធម៌ សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។
តាមរយៈទិវាវប្បធម៌ជាតិ សម្តេចក៏បានបំផុសឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនចូលរួមជាកម្លាំងចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចឲ្យបានគង់វង្សស្ថិតស្ថេរ និងរីកចម្រើន ព្រមទាំងបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយការច្នៃរប្រឌិត ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣