ព័ត៌មាន
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃពានរង្វាន់ ENEOS ២០២៦ ទទួលបានអ្នកចុះឈ្មោះចូលរួមច្រើនជាងឆ្នាំ២០២៥
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃណ្តើមជើងឯកពានរង្វាន់ ENEOS ឆ្នាំ២០២៦ ដែលគ្រោងរៀបចំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់២៩ ខែ មីនា ឆ្នាំ២០២៦ នៅទីលានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រណាំងបានច្រើន បើធៀបកាលពីឆ្នាំ២០២៥។
នេះជាការបញ្ជាក់ឱ្យដឹងពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯកពានរង្វាន់ENEOS ឆ្នាំ២០២៦ កាលពីថ្មីៗនេះ ក្នុងឱកាសបើកទីលានឱ្យកីឡាករកីឡាការិនីសាកល្បង។
អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ គឺនៅសល់រយៈពេលប្រមាណជាជិតមួយខែទៀតឯណោះ។ ដូច្នេះការចុះឈ្មោះ អាចចុះឈ្មោះចូលរួមប្រណាំងបានតាមរយៈអនឡាញដែលកាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករមានបំណងចូលរួម ពិសេសអ្នកនៅខេត្តឆ្ងាយៗ។
ក្រៅពីការបង្កលក្ខណៈកាន់តែងាយស្រួលនោះ គណៈកម្មការរៀបចំការប្រណាំងដែលកំពុងទទួលការចុះឈ្មោះ ក៏មានការលើកទឹកដល់អ្នកចុះឈ្មោះ ដោយបន្ថែមនូវប្រេងម៉ាស៊ីនចំនួនពីរកំប៉ុង និងមួក១ផងដែរ។
លោក ពេជ្រ សុខា អះអាងថា ទោះបីឆ្នាំទី៩នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភថយចុះក៏ដោយ ក៏ព្រឹត្តិការណ៍ប្រណាំងមួយនេះនៅតែបន្តដំណើរដោយគោលជំហររឹងមាំដដែល ពោលគឺការប្រណាំងរក្សានូវស្តង់ដារ និងទ្រុងទ្រាយធំដដែលដោយមានអញ្ជើញកីឡាករបរទេសពីក្រៅប្រទេសមកចូលរួមប្រណាំង។
អ្នករៀបចំរូបនេះ ក៏រំពឹងជឿជាក់ថា ព្រឹត្តិការណ៍ប្រណាំងមួយនេះ និងរួមចំណែកត្រួសត្រាយផ្លូវឱ្យកីឡាករ-កីឡាការិនីប្រណាំងម៉ូតូនៅក្នុងស្រុកមានឱកាសបានបញ្ចេញសមត្ថភាពតាមរយៈប្រណាំងប្រជែងជាមួយកីឡាករមកពីក្រៅប្រទេស និង សង្ឈឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនចូលរួមគាំទ្រកាន់តែច្រើនជួយឱ្យកីឡាប្រណាំងកាន់តែផុសផុលនៅពេលខាងមុខ។
សម្រាប់ការប្រណាំងក្នុងឆ្នាំ២០២៦នេះ វិញ្ញាសាប្រណាំងកើនដល់១១វិញ្ញាសា ដោយប្រភេទអាយុនីមួយៗបែងចែកតាមប្រភេទអាស្របតាមការកំណត់របស់សហព័ន្ធយានយន្តកម្ពុជា ហើយក្នុងនោះ ក៏មានប្រភេទអាយុសម្រាប់កុមារផងដែរ។
សូមបញ្ជាក់ថា ការចុះឈ្មោះប្រណាំងបើកទទួលតាមរយៈអនឡាញ និងចុះឈ្មោះដោយផ្ទាល់តាមរយៈក្រុមការងាររៀបចំព្រឹត្តិការណ៍ប្រណាំង ដោយបិទបញ្ចប់ការទទួលមុនថ្ងៃប្រកួតមួយសប្តាហ៍៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣