ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ អាមេរិក និងចិន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ ដូចជា អាមេរិក និងចិន ហើយលើសពីនេះទៀត កម្ពុជាក៏បាន នឹងកំពុងចរចា ដើម្បីចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នា ព្រឹកថ្ងៃទី៤ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងនិន្នាការ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានសម្រួចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងពិពិធកម្ម និងភាពរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
តាមរយៈកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើង ផងដែរថា ដើម្បីទាញយកប្រយោជន៍ក្នុងតំបន់នោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកម្មវិធីពិសេសដោយជំរុញការវិនិយោគនូវខេត្តទាំងបួននៅក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ បន្ថែមលើកម្មវិធី ពិសេស ក្នុងការវិនិយោគលើខេត្តព្រះសីហនុផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣