ព័ត៌មាន
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ កម្ពុជានឹងជួបចរចាជាមួយតំណាងពាណិជ្ជកម្មអាម៉េរិកលើការកំណត់ពន្ធបដិការថ្មី
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នឹងជួបចរចាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកឆាប់ៗនេះ ដើម្បីពិនិត្យរួមគ្នាអំពីការកំណត់ពន្ធគយ ត្រូវបានប្រធានាធិបតី សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំបានដាក់ ១៥% ដោយអនុវត្តន៍ជាសាកលក្នុងរយៈពេល១៥០ថ្ងៃ។ កម្ពុជាសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធគយមកលើទំនិញកម្ពុជាទាបជាងពេលមុន។
ការជួបចរចានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពន្ធគយបដិការដែលអាម៉េរិកកំណត់លើទំនិញកម្ពុជា ក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិដោយតុលាការកំពូលសហរដ្ឋអាម៉េរិកកាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន ដៃគូពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកទាំងអស់ កំពុងអនុវត្តន៍ពន្ធគយថ្មី ១៥% តាមច្បាប់សហរដ្ឋអាមេរិក នៃ មាត្រា ១២២ ក្នុងរយៈពេល១៥០ថ្ងៃ ត្រូវបានដាក់ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និង ជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានប្រាប់ BTV ថា ឯកឧត្តម នឹងមានជំនួបពិភាក្សាឆាប់ៗនេះ ជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យរួមគ្នាទៅលើការកំណត់ពន្ធបដិការថ្មី។ ដើម្បីអាចរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្តម នឹងខិតខំប្រឹងប្រែងចរចាធ្វើយ៉ាងណាឱ្យពន្ធគយមានកម្រិតទាបជាង១៩% ដែលកម្ពុជាធ្លាប់មានពីពេលមុន។
បើតាម ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលមាត្រាពីរទៀតគឺ មាត្រា ២៣២ និង៣០១ ។ មាត្រា ២៣២គឺ សំដៅទៅមុខទំនិញដែលគាត់យល់ថា ប៉ះពាល់ដល់សន្តិសុខហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដូចជា ផលិតផលដែក អាលុយមីញ៉ូម និងរថយន្ត ដែលសហរដ្ឋអាមេរិកនឹងដាក់ពន្ធគយខ្ពស់ ដើម្បីការពាររោងចក្រនៅសហរដ្ឋអាម៉េរិក។ មាត្រា ៣០១ គឺសំដៅទៅលើលារ ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនស្មើភាពគ្នា។ ប៉ុន្តែសម្រាប់កម្ពុជាគឺមិនស្ថិតនៅក្នុងមាត្រាទាំងពីរនេះទេ ព្រោះកម្ពុជាចរចាដោយស្មោះត្រង់ជាមួយសហរដ្ឋអាម៉េរិក ហើយកម្ពុជាក៏ពុំទាន់មានការនាំចេញប្រភេទទំនិញទាំងនោះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន21 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១