ព័ត៌មាន
ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចមហារដ្ឋសភាធិបតី ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា២០២៦
ឧត្តរមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្តល់អំណោយមនុស្សធម៌ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់ក្នុងជំរំវត្តបាត់ថ្កៅ ដែលមិនអាចទាន់វិលត្រឡប់ទៅលំនៅឋានវិញ ចំនួនជាង២០០គ្រួសារ ដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធិនារី៨មីនា ២០១៦ ។
ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពីក្តីនឹករលឹកមកលើបងប្អូនដែលកំពុងភៀសសឹកគ្រប់ៗគ្នា ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា ឆ្នាំ២០២៦ ។
ឯកឧត្តម បានបន្តថា ទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹកត្រូវបន្តការអត់ធ្មត់ឲ្យបានខ្ពស់និងមានការជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ដើម្បីធ្វើឲ្យស្ថានភាពអាច និងវិលត្រឡប់ទៅស្ថេរភាពដូចដើមវិញ។ដូច្នេះយើងត្រូវបន្តការអត់ធ្មត់ ឲ្យបានខ្ពស់ និងត្រូវរស់នៅក្នងជំរំដោយមានអនាម័យល្អ ដើម្បីការពារដល់សុខភាពរបស់បងប្អូន ខណះរដូវនេះ ជារដូវក្តៅផងនោះ។
ទន្ទឹមគ្នានោះ ក្នុងទិវាអន្តរជាតិសិទ្ធិនារី៨មីនា បងប្អូនប្រជាពលរដ្ឋភៀសសឹក បានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើយ៉ាងណា ជួយពន្លឿនការអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់យោធាសៀមឲ្យបានឆាប់ ដើម្បីពួកគាត់បានវិលត្រឡប់ទៅលំនៅឋានបានរស់នៅប្រកបមុខរបររកស៊ីទទួលទានបានជាធម្មតាដូចដើមវិញផងដែរ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣