កីឡា
ព្រឹទ្ធាចារ្យវ័យ ៨៣ឆ្នាំ ២រូបភ្ញាក់ផ្អើលនឹងភាពអស្ចារ្យប្រាសាទភ្នំជីសូរ្យ តាមរយៈព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ
កីឡាករ-កីឡាការិនីចាស់ក្មេងប្រមាណ ១ពាន់នាក់ សុទ្ធតែសប្បាយរីករាយ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ កាលពីចុងសប្ដាហ៍កន្លង ។ ក្នុងនោះមានព្រឹទ្ធាចារ្យវ័យ ៨៣ឆ្នាំ ២រូប ក៏មានមោទនភាព ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះផងដែរ ពិសេសការបង្ហាញនូវភាពអស្ចារ្យរបស់ប្រាសាទភ្នំជីសូរ្យដល់ប្រជាពលរដ្ឋទូទៅ រួមទាំងលោកតាផ្ទាល់ ដែលពុំធ្លាប់បានដឹងពីមុន។
ព្រឹទ្ធាចារ្យជិះកង់វ័យ ៨៣ឆ្នាំ អឹង សំរេច បានគាំទ្រការរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដែលមិនត្រឹមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងវិស័យកីឡា តែក៏បានរួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជានៅកម្ពុជា ជាក់ស្ដែងប្រាសាទភ្នំជីសូរ្យ ដ្បិតលោកតាធ្លាប់រស់នៅខេត្តតាកែវ តែលោកតាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើដំណើរដល់ទិសខាងកើត ដោយមិននឹកស្មានមានប្រាសាទបុរាណជាច្រើន និងជណ្ដើរបុរាណដ៏អស្ចារ្យថែមទៀត។
ជាមួយគ្នាព្រឹទ្ធារចារ្យ គ្រុយ ប៉េងឡាយ ដែលមានវ័យ ៨៣ឆ្នាំដូចគ្នា ក៏បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះរបស់ក្រសួងទេសចរណ៍ ហើយលោកតាបានសម្រេចចូលរួមជិះពាក់កណ្ដាលផ្លូវពីស្រុកបាទី ព្រោះចង់អបអរសាទរផង និងបង្ហាញភាពជាគំរូដល់យុវជនជំនាន់ក្រោយផង ក្នុងការយកពេលទំនេរមកលេងកីឡា ក៏ដូចជាដើម្បីរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ ពិសេសតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។
ទន្ទឹមជាមួយគ្នាដែរ លោក ថោង ថាំង ដែលធ្វើដំណើរពីរាជធានីភ្នំពេញ រហូតដល់ខេត្តតាកែវ បានបញ្ជាក់ថា លោកបានចូលរួមព្រឹត្តិការណ៍នេះ ២ដងមកហើយ ហើយពិតជាភ្ញាក់ផ្អើល ចំពោះសន្ទុះនៃការចូលរួមដ៏ច្រើនរបស់ប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនី ដែលនេះ គឺជាការរួបរួមមួយដ៏អស្ចារ្យ ក្រោមម្លប់សន្ដិភាព ផ្សារភ្ជាប់កីឡា ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅខេត្តតាកែវ ក៏ដូចជានៅកម្ពុជា។
គួរដឹងថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ កាលពីថ្ងៃអាទិត្យកន្លងទៅ មានអ្នកចូលរួមលើសពីការរពឹងរហូតដល់ខ្ទង់ពាន់ ដោយធ្វើដំណើរពីភ្នំពេញ រហូតដល់ទីរួមខេត្តតាកែវ ផ្សារភ្ជាប់សកម្មភាពជាច្រើន ពិសេសការផ្សារភ្ជាប់ព្រឹត្តិការណ៍នឹងតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំជីសូរ្យ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អមគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន3 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា