កីឡា
កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ ៥នាក់ ទទួលបានទិដ្ឋាការការពារដោយរដ្ឋាភិបាលអូស្រ្តាលី
កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ ៥ នាក់ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីយល់ព្រមផ្តល់ទិដ្ឋាការការពារបន្តស្នាក់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីពួកគេបានស្វែងរកសិទ្ធិជ្រកកោនដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបាននិយាយថា ប្រសិនបើប្រទេសអូស្ត្រាលី មិនផ្តល់សិទ្ធិជ្រកកោនឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ទេ នោះសហរដ្ឋអាមេរិកនឹងត្រៀមទទួលពួកគេ។
ការលើកឡើងនេះកើតឡើង បន្ទាប់ពីកីឡាការិនីអ៊ីរ៉ង់បានបដិសេធមិនច្រៀងភ្លេងជាតិ ក្នុងការប្រកួតបាល់ទាត់នារីពានរង្វាន់ទ្វីបអាស៊ី២០២៦ (AFC Women Asian Cup) ដែលអូស្ត្រាលីជាម្ចាស់ផ្ទះ។ សកម្មភាពនេះត្រូវបានមើលថាជាការប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយមានការព្រួយបារម្ភថា ពួកគេអាចប្រឈមគ្រោះថ្នាក់ ប្រសិនបើត្រូវត្រឡប់ទៅប្រទេសវិញ។
សារព័ត៌មានអ៊ីរ៉ង់បានចុះផ្សាយថា កីឡាការិនី ៥ រូបដែលទទួលបានទិដ្ឋាការនោះរួមមាន៖ Zahra Sarbali, Mona Hamoudi, Zahra Ghanbari, Fatemeh Pasandideh និង Atefeh Ramazani-Zadeh ខណៈអូស្រ្តាលីបានបើកចំហរទទួលកីឡាការិនីអ៊ីរ៉ង់បន្ថែមទៀតប្រសិនបើពួកគេចង់បន្តស្នាក់នៅ។
បច្ចុប្បន្ន ស្ថានការណ៍កំពុងត្រូវបានតាមដាន ខណៈសហគមន៍អន្តរជាតិបន្តអំពាវនាវឱ្យការពារសុវត្ថិភាពកីឡាការិនីទាំងនេះ។
ក្រុមបាល់ទាត់នារីជម្រើសជាតិអ៊ីរ៉ង់ បញ្ចប់ការប្រកួតក្នុងពូល A ឈរបាតតារាង ក្រោយបីប្រកួតចាញ់ទាំងបី គឺចាញ់ កូរ៉េខាងត្បូង ៣ទល់០ ចាញ់អូស្ត្រាលី ៤ទល់០ និងចាញ់ហ្វីលីពីន ២ទល់០៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ