ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ការពារជាតិ ជំរុញកងទ័ពពង្រឹងសមត្ថភាពការពារជាតិ ខណៈពិភពលោកប្រែប្រួលមិនឈប់
ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជំរុញទៅដល់កងទ័ព ដែលមានស្ត្រីផងដែរនោះ បន្តពង្រឹងសមត្ថភាពការពារជាតិបន្ថែម ខណៈពិភពលោកមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យាទំនើបៗ។

ការអំពាវនាវ និងក្រើនរំឭកនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍សកម្មភាពការងារ នៅគ្រឹះសា្ថនសាធារណរដ្ឋបាល នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យសុខាភិបាលកងយោធពលខេមរភូមិន្ទ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ការបណ្តុះបណ្តាលបង្ហាត់បង្រៀន ផ្តល់ជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់ សិក្ខាកាមយោធិន សិស្សនិស្សិតស៊ីវិល គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេស ហើយសូមលើកទឹកចិត្ត ឲ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការស្រាវជ្រាវ ផ្នែកវិជ្ជាសាស្ត្រ ជាពិសេស ក្រមសីលធម៌ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាព។

លោកជំទាវ ក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែរបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម ជាពិសេសក្នុងការការពារជាតិ បូរណភាពទឹកដី និងមាតុភូមិ ក្នុងន័យនេះ លោកជំទាវបានជំរុញឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ បន្តពង្រឹងសាមគ្គីភាព ការងារ វិន័យ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចឲ្យបានកាន់តែល្អប្រសើរថែមទៀត។
លោកជំទាវ ដាំ ដារីនី បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការប្រែប្រួល មិនចេះឈប់ឈររបស់ពិភពលោកនេះ ការពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សឱ្យបានខ្លាំង គឺជារឿងចាំបាច់ ដូចនេះសូមកងទ័ពទាំងអស់ បន្តពង្រឹងសមត្ថភាពការពារជាតិ។

ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ នាយទាហាន នាយទាហានរង ពលទាហាន យោធិននារី សិស្សនិសិត្ស សិក្ខាកាម ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចូលរួមលិខិតសរសើរ ថវិកា និងអំណោយមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា ចំពោះស្ត្រីក្នុងវិស័យការពារជាតិនេះ ក្នុងអំឡុងនៃការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ពួកគេក៏បានចូលរួមការពារជាតិជាមួយកងទ័ពជាបុរស ដោយទឹកចិត្តអង់អាចក្លាហាន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នមានកងទ័ពជាស្ត្រីរបស់កម្ពុជា ក៏កំពុងពង្រឹងសមត្ថភាពការពារជាតិបន្ថែម នៅប្រទេសក្រៅ ហើយកងទ័ពមួកខៀវដែលស្ត្រីកម្ពុជា បានទៅចូលរួមថែរក្សាសន្តិភាពពិភលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១