ព័ត៌មាន
ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍បំភ្លឺ៤ចំណុច ជុំវិញសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសថៃពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដី សេចក្តីថ្លែងការណ៍ បំភ្លឺ៤ចំណុច វិញក្រសួងការបរទេសថៃចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។
ដោយយល់ឃើញថាសេចក្តីថ្លែងការណ៍នេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្តល់នូវការបំភ្លឺដូចខាងក្រោម៖
១. ទីមួយរបាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រដែលត្រូវបានបាញ់ដោយកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្តល់ការបំភ្លឺជាផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការរាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ។
២. ទីពីរ ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដី កម្ពុជាទាំងស្រុងដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូចនេះ ការទាមទារណាមួយ ដែលផ្អែកលើផែនទី L៧០១៧ ដែលគូសជាឯកតោភាគីរបស់ប្រទេសថៃ គឺមិនអាចអនុវត្តបាន តាមផ្លូវច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់វែងលម្អិតរួមគ្នា ដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។
៣. ទីបី អនុលោមតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើ លិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែង ចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការណ៍នេះគឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយ ស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។
៤. ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារៈ សំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហ ប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាម រយៈសកម្មភាពជាក់ស្តែង៕


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន15 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១