Connect with us

ព័ត៌មាន

ក្រសួងកសិកម្ម អះអាងថា កម្ពុជានឹងមិនខ្វះខាតជី-ថ្នាំ សម្រាប់ផ្គត់ផ្គង់ទេ ខណៈ​រដូវ​បង្ក​បង្កើន​ផល​ជិតមកដល់

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអ​ធិបតី​ដឹ​កនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បី​វាយ​តម្លៃ​ស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទ​នៃ​សម្ពាធ​ទីផ្សារ​សក​ល​បណ្ដាល​មក​ពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ កាលពីសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ជាបឋមអង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជា​នឹង​មិន​ខ្វះ​ខាត​ជី ​ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធ​ទីផ្សារ​សកល​បណ្តាល​មកពី​កា​រប៉ះ​ទ​ង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជីសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia