ព័ត៌មាន
អាជីវករបង្ហាញការសប្បាយចិត្ត ខណៈលក់ដូរដាច់ខ្លាំងក្នុងកម្មវីធី នគរសង្រ្កាន្ត
ក្រុមអាជីវករដែលចូលរួមដាក់តាំងលក់ផលិតផល ក៏ដូចជាខាងផ្នែកចំណី ម្ហូបអាហារ បាននិយាយដោយទឹកមុខរីករាយថា គិតក្នុងរយៈពេល២ថ្ងៃកន្លងទៅ នៃពិធីបុណ្យចូលឆ្នាំ ជាពិសេសតាមរយៈការរៀបចំព្រឹត្តិការណ៍ នគរសង្រ្កាន្ត គឺលក់ដាច់អស់ច្រើន បើទោះបីជាហត់នឿយបន្តិច ប៉ុន្តែសប្បាយចិត្តដោយសារអាចរកប្រាក់ចំណូលបានច្រើន។
អ្នកស្រី ច័ន្ទ សុខខេង អាជីករលក់នំបញ្ចុកកំពត ស្ថិតក្នុងទីតាំងនៃពិពរណ៍នគរសង្រ្កាន្ត នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៦ ខែមេសានេះ បាននិយាយឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ អាចលក់នំបញ្ចុកដាច់អស់ចំនួនជាង ១០០គីឡូក្រាម។ អ្នកស្រី ឱ្យដឹងទៀតថា ការលក់ដាច់ខ្លាំងនេះ គឺចាប់ពីពេលរសៀលរហូតដល់យប់ ដោយសារប្រជាពលរដ្ឋភាគច្រើននិយមមកជួបជុំគ្នាដើរលេងកម្សាន្ត និងទស្សនាកម្មវិធីនានាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនៅជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
ស្រដៀងគ្នាខាងលើនេះ ក្រុមអាជីករដទៃផ្សេងទៀត បានលើកឡើងឱ្យដឹងដែរថា ការលក់ដាច់នេះ បើទោះបីមានការហត់នឿយ និងអាកាសធាតុក្តៅខ្លាំងនៅពេលថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែមិនមែនជាឧបសគ្គនោះទេ ដោយសារអាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតាទូទៅ។
ក្រុមអាជីករទាំងអស់ ក៏បានអំពាវនាវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមដើរកម្សាន្តឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តនេះ ពីព្រោះក្រៅពីស្តង់ពិពរណ៍នគរសង្រ្កាន្តនេះ ក៏នៅមានកម្មវិធីល្អៗជាច្រើនថែមទៀត ដូចជាការទស្សនាភូមិវប្បធម៌ខ្មែរ ការលេងល្បែងប្រជាប្រិយ៍ និងការបង្ហាញទស្សនីយភាពជាច្រើនផ្សេងៗទៀតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ និងសួនច្បារវឌ្ឍនៈជាដើម។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» នេះដែរ រៀបចំឡើងក្នុងគោលបំណង ដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣