ព័ត៌មាន
អាជីវករបាននិងកំពុងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ តាមរយៈការផ្តត់ផ្គង់ផលិតផលជាតិ
អាជីវករលក់ដូរក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បាននិងកំពុងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងការទាក់ ទាញភ្ញៀវទេសជាតិនិងអន្តរជាតិ ចូលទស្សនានៅរាជធានីភ្នំពេញ តាមរយៈការបង្ហាញនូវភាពសម្បូរ នៃការផ្គត់ផ្គង់វត្ថុអនុស្សាវរីយ៍ គ្រឿងបរិភោគ និងចំណីអាហារផ្សេងៗ។
អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលរៀបចំឡើងនៅរាជធានីភ្នំពេញឆ្នាំនេះ បានបង្ហាញឱ្យឃើញអំពីមហារ សាមគ្គីពង្រឹងស្មារតីជាតិ និងអត្តសញ្ញាណជាតិ ក្រៅពីនេះក៏រួមចំណែកក្នុងការជំរុញអ្វីដែលជាចំណូលសេដ្ឋកិច្ច ក៏ដូចជាការលើក កម្ពស់អាជីវករតូច និងមធ្យម សម្រាប់ឱកាសបង្កើតចំណូលផងដែរ។
អាជីវករលក់ដូរ លើកឡើងស្រដៀងគ្នាទៀតថា តាមរយៈព្រឹត្តិការណ៍នគរសង្ក្រាន្តនេះដែរ ក៏ជាការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនៅរាជធានីភ្នំពេញផងដែរ ខណៈរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំ និងមានកម្មវិធីជា ច្រើនដូចជា៖ ការបង្ហាញអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ, និងមានស្តង់ពិព័រណ៍ផលិតផល សេវាកម្ម និងម្ហូប អាហារជាច្រើន ដែលទាំងអស់នេះសុទ្ធតែចូលរួមចំណែកលើកកម្ពុជា និងទាក់ទាញវិញទេសចរណ៍ ជាពិសេសទេសចរណ៍អន្តរជាតិ ឱ្យចូលរួមទស្សនានៅកម្ពុជាកាន់តែច្រើន គាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យនេះផង និងការចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិផង។
សូមបញ្ជាក់ថា ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករ ទេសចរណ៍រួមមាន៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម ជាពិសេសត្រូវបង្ហាញផលិតផល ឬ សេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ចាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ដែលចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវ ក្នុងការពិចារណាជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ និងត្រូវរក្សា តម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ និង ចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ “ទេសចរណ៍ដើម្បីទាំងអស់គា្នទាំងអស់គ្នាដើម្បីទេសចរណ៍”, ទី២ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”និងទី៣ “បុគ្គលម្នាក់ៗជា អ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣