ព័ត៌មាន
ពលរដ្ឋភ្ញៀវទេសចរមកខេត្តកំពតរីករាយប្រើប្រាស់សេវារថយន្តក្រុងជិះឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលែងស្រុកកំណើត និងដើរលេងកម្សាន្តនៅខេត្តកំពត បានសម្តែងនូវសេចក្តីពេញចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃដល់ពួកគេទាំងមកនិងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការផ្តល់នេះ ពិតជាបានជួយសម្រួលដល់ការចំណាយ សុវត្ថិភាពការធ្វើដំណើរ ការផ្តល់ឱកាសដល់ពលរដ្ឋបានទៅជួបជុំ និងធ្វើបុណ្យទាន់តាមទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋមកលេងស្រុកកំណើន ទេចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តនៅខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគេ តាមរយៈការផ្តល់សេវារថយន្តក្រុងជិះដោយឥតគិតថ្លៃទាំងមក និងទៅដោយសុវត្ថិភាព។ ពួកគេថាការធ្វើដំណើរស្រួល កន្លែងកម្សាន្តនៅខេត្តកំពត ក៏រៀបចំបានស្អាត ធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ បង្កើតបាននូវអនុស្សាវរីយ៍ដ៏គួរឲ្យរីករាយ និងចង់ចាំបំផុត។
លោក អ៊ាម ច័ន្ទគ្រិះស្នា ក្រុមការងារដឹកជញ្ជូនអ្នកដំណើររបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ទិសដៅខេត្តកំពត មានរថយន្តក្រុងជិះដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ចំនួន ៩គ្រឿង រង់ចាំដឹកបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយខេត្តកំពត មានទីតាំងនៅចំណតរថយន្តខេត្ត និងចំណតភ្នំពេញ នៅផ្លូវ២០០៤ ក្បែរទីបញ្ជាការកងទ័ពអាកាស។ លោកបានបញ្ជាក់ថា ឆ្នាំនេះប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទទួលសេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃបានច្រើនជាងឆ្នាំមុន៕









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣