ព័ត៌មាន
ចូលឆ្នាំថ្មីបីថ្ងៃនៅរតនគិរីពលរដ្ឋ និងទេសចរដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន
រតនគិរី៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋ និងទេសចរជាតិ អន្តជាតិដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ ក្នុងនោះទេសចរពីក្រៅខេត្តចំនួន ៤៧,៦៥៥នាក់កើនឡើង០.៨ %។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើមានភ្ញៀវអន្តរជាតិ ចំនួន៧៧០នាក់ កើនឡើង ១៣.១%។ ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១ នាក់ កើនឡើង ៦.៦% ។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន ១៥២,១៨៦នាក់ មានការកើនឡើង ៤.៧៤ %២។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអោយដឹងនៅល្ងាចថ្ងៃដដែលនេះថា រយ:ពេល៣ថ្ងៃ (១៤-១៦.មេសា ២០២៦) នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់ឡើយ។ លោកបន្តថា សោភ័ណ្ឌភាពទីប្រជុំជននិងទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋានក្រោមការដឹកនាំ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេ
សនៅតំបន់ជុំវិញបឹងកន្សែង ដែលមានសម្បទាទេសចរណ៍សំខាន់ៗ រួមមាន៖សួនច្បារ សួនកម្សាន្ត ទូរទស្សន៍LED ខ្សែរ៉ត និងរូបសំណាក់គ្រួសារ សត្វអក និងសត្វដំរី ។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្ត បានរៀបចំអោយមានព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និងការប្រគុំតន្ត្រី ជាពិសេសបានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។ ចំពោះសុវត្ថិភាពភ្ញៀវទេសចរ តាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ មានរបៀបរៀបរយល្អ។
លោក ង៉ែត ពិទូ បញ្ជាក់បន្ថែមថា រយ:ពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី។ ហើយប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត មានការជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និង ច្រៀងខារ៉ាអូខេកំសាន្តជាលក្ខណៈគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។តាមតំបន់រណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣