ព័ត៌មាន
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
ភ្នំពេញ ៖ ដោយមានការជំរុញនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល បានជំរុញឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម សម្រេចបង្កើតសហគ្រាស/សិប្បកម្មថ្មីៗជាច្រើន ស្របពេលដែលមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋ។ ការបង្កើតសហគ្រាសក្នុងស្រុកកាន់តែច្រើន នឹងជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់ទូលំទូលាយជាងមុន។
បើយោងតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal មានសហគ្រាសថ្មីៗ បានចុះបញ្ជីចំនួន ២,៩៦៤ សហគ្រាស ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ចំនួននេះ បាននាំឱ្យសហគ្រាសចុះបញ្ជីអាជីវកម្មកើនសរុបដល់ចំនួន ៥៥,៣៣៧ សហគ្រាស បើគិតចាប់តាំងពីការដាក់ដំណើរការផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ដំណាច់ខែមីនា ឆ្នាំនេះ។
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធី បានប្រាប់ BTV ថា ដោយមានការជំរុញ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល បានជំរុញឱ្យលោកស្រីសម្រេចបង្កើតរោងចក្រថ្មីចំនួនពីរបន្ថែមទៀត គឺសហគ្រាសផលិតទឹកដោះគោជូ និងសហគ្រាសផលិតអំបិល។សម្រាប់រោងចក្រផលិតអំបិលនេះ នឹងទិញអំបិលរបស់ប្រជាកសិករពីខេត្តកំពត និងកែបជាច្រើនតោន មកកែច្នៃក្នុងរោងចក្ររបស់លោកស្រី បន្ទាប់ពីសាងសង់រួចរាល់។ សព្វថ្ងៃ រោងចក្រទាំងពីរនេះ គឺកំពុងដំណើរការសាងសង់ ដោយរំពឹងថា នឹងអាចផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារជាលើកដំបូងនៅឆ្នាំក្រោយនេះ ហើយការសម្រេចបង្កើតរោចក្រថ្មីៗនេះ ដោយសារមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក។
សូមបញ្ជាក់ថា ក្នុងរយៈពេលបីខែចុងក្រោយនេះ គ្រាន់តែសហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីអាជីវកម្មថ្មីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានកំណើន ៥០៥ មូលដ្ឋាននៃសហគ្រាសសរុប។ នេះគឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋដែលបានងាកមកចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងបានជំរុញឱ្យធុរជនក្នុងស្រុក រួមគ្នាបង្កើតសហគ្រាស និងសិប្បកម្មថ្មីៗ ផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកកាន់តែច្រើន។ ដោយឡែក ក្នុងឆ្នាំ២០២៥កន្លងទៅ សហគ្រាសធុនតូច និងមធ្យម មានកំណើនចំនួន ១,២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម។ នេះបើតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ