ព័ត៌មាន
មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាម ខណៈតម្រូវការឈាមកើនឡើង
មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះកុមារ និងស្រ្ដីមានផ្ទៃពោះ ដែលត្រូវការឈាមជំនួយ ក្នុងការព្យាបាលដោយការវះកាត់ផ្សេងៗ ខណៈតម្រូវការឈាមបច្ចុប្បន្ននេះមានការកើនឡើង ។

លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា អនុប្រធាន មន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់BTV នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យទាំងនៅភ្នំពេញ និងសៀមរាប ប្រើប្រាស់ឈាមជាង៣ម៉ឺនសាក់។ ហើយក្នុងមួយថ្ងៃ ត្រូវប្រើឈាមពី ៩០ ទៅ ១០០សាក់ ក្នុងការព្យាបាលកុមារ និងស្រ្ដីសម្រាលកូន។ តែចំនួនអ្នកស្ម័គ្រចិត្តបច្ចុប្បន្ននេះថយចុះ លោកវេជ្ជបណ្ឌិត អំពាវនាវដល់សាធារណជន បន្តចូលរួមបរិច្ចាគឈាមឲ្យបានច្រើន។
ចំណែកអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម បានប្រាប់ BTVដែរថា ពួកគេតែងតែចូលរួមបរិច្ចាគឈាម គាំទ្រសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា យ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។ តែដោយសារតម្រូវការឈាមកើនឡើងនេះ ពួកគេនឹងចូលរួមបរិច្ចាគឈាមបន្ថែមទៀត។

អាណាព្យាបាល ដែលនាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងពលរដ្ឋទាំងអស់ ដែលបរិច្ចាគឈាមជូនមន្ទីរពេទ្យ រួមចំណែកជួយសង្រ្គោះកូនរបស់ពួកគាត់។ ពួកគាត់ អំពាវនាវសូមឲ្យចូលរួមបរិច្ចាគឈាមបន្តទៀត។
សូមជម្រាបជូនថា ប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគឈាមបាន ចាប់ពីអាយុ១៨ដល់៦០ឆ្នាំ មានទម្ងន់ចាប់ពី៤៥គីឡូឡើងទៅ និងគ្មានជំងឺរ៉ាំរ៉ៃ ដែលត្រូវលេបថ្នាំជាប្រចាំ។ ការបរិច្ចាគឈាម បុរស អាចធ្វើឡើងរយៈពេល ៣ខែម្ដង ចំណែកស្រ្ដី អាចធ្វើឡើងរយៈពេល ៤ខែម្ដង។ ការបរិច្ចាគឈាម ក្រៅពីជួយសង្រ្គោះជីវិត ក៏ជួយផងដែរ ដល់អ្នកបរិច្ចាគ ឲ្យចរន្ដឈាមដើរបានល្អ ជំរុញការផលិតគ្រាប់ឈាមថ្មី និងកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣