ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
កម្ពុជានាំចេញកង់ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ២០១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ជិត ៤៤% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ បើធៀបទៅនឹងទីផ្សារដ៏ទៃទៀត។
ក្រសួងពាណិជ្ជកម្ម បង្ហាញពីរបាយការណ៍នាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២០១ លានដុល្លារអាមេរិក កើនឡើងជិត ៤៤% ដែលជាកំណើនមួយហក់ឡើងខ្ពស់ ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ការនាំចេញកង់របស់កម្ពុជា មានទឹកសរុបជាង ១៣៩ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ចំពោះទីផ្សារសំខាន់ៗ ដែលគាំទ្រដល់ការនាំចេញកង់រួមមាន៖ ការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៩៧ លាន ដុល្លារ កើនជិត ២៥%, អាឡឺម៉ង់ ជាង ៣៨ លានដុល្លារ កើនជាង ៧៧%, ប៊ែលហ្សិក ជិត ៣៤ លានដុល្លារ កើន ១៥៥%, ហូឡង់ ជាង ១២ លានដុល្លារ កើនជាង ៤៥%, អូស្រ្តាលី ជិត ២ លានដុល្លារ កើនជាង ៨៨%, កូឡំប៊ី ជិត ២ លានដុល្លារ កើន ៧២% ធៀប រយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ក្រៅពីនេះនៅមានទីផ្សារផ្សេងៗទៀត គាំទ្រដល់ការនាំចេញកង់របស់កម្ពុជា។
ជុំវិញរោងចក្រដំឡើងកង់វិញ កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងកង់មានចំនួន៥ទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុង ក្រុងបាវិត ខេត្តស្វាយរៀង បច្ចុប្បន្នរោងចក្រទាំងនោះបានកំពុងផ្គុំ និងដំឡើងកង់ជាច្រើនប្រភេទ សម្រាប់បម្រើដល់ទីផ្សារនាំចេញ របស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៥, កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូពាណិជ្ជកម្ម មានទំហំទឹកប្រាក់ សរុបជិត ៦១០ លានដុល្លាអាមេរិក បានកើនឡើងជិត ៤៣% ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤ ការនាំចេញកង់ មានទឹក សរុបជិត ៤២៦ លានដុល្លារអាមេរិកប៉ុណ្ណោះ៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ