ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ-GI នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចុះបញ្ជីម៉ាសម្គាល់ភូមិសាស្រ្តទំនិញ (GI)ជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតនេះ នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈអ្នកតំណាងឱ្យផលិតផល GI បានបង្ហាញក្តីរីករាយ និងជឿជាក់ថា ផលិតផល GI របស់ពួកគេនឹងកាន់តែមានទីផ្សារទូលំទូលាយទាំងក្នុងស្រុក និងអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៨ មេសានេះ បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)» ដែល រួមមាន សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង,ស្វាយចន្ទីកំពង់ធំ, និងស្វាយឧត្តរមានជ័យ។ លោកជំទាវថ្លែងទៀតថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នឹងកាន់តែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។
លោក វង្ស តារា ប្រធានសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង បានបង្ហាញក្តីរីករាយ ដែលក្តាមថ្មមានប្រភពមកពីតំបន់ព្រៃកោងកាងក្នុងខេត្តកោះកុងត្រូវបានក្លាយជាផលិតផល GI។លោកអះអាងថា លក្ខណៈពិសេសរបស់ក្តាមថ្មកោះកុងគឺ មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។
ដោយឡែក លោក ហេង ពៅ ប្រធានសមាគមអ្នកដាំស្វាយឧត្តរមានជ័យ ជឿជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនូវផលិតផលស្វាយឧត្តរមានជ័យនឹងជួយបង្កើតទីផ្សារកាន់ទូលំទូលាយបន្ថែមទៀតសម្រាប់ប្រជាកសិករដាំស្វាយកក្នុងខេត្តឧត្តរមានជ័យ។ ជាពិសេស នឹងអាចទាក់ទាញវិនិយោគិនពីបរទេសមកបង្កើតរោងចក្រកែច្នៃផលិតផលពីផ្លែស្វាយនៅក្នុងឧត្តរមានជ័យ នាពេលអនាគត។
នាពេលនេះ កម្ពុជាមាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត, ក្រូចថ្លុងកោះទ្រង់, ស្ករត្នោតកំពង់ស្ពឺ, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, ទឹកត្រីកំពតកែប, ប្រហុកសៀមរាប, សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ ,និងស្វាយឧត្តរមានជ័យ៕
អត្ថបទ៖ ធូ វិរៈ














-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣