ព័ត៌មាន
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលផ្សេងៗ
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលសាយភាយ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការកើនថ្លៃថាមពល។
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និងការតម្រង់ទិសការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការអនុវត្តគោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់នៅបានបង្កើតនូវភាពមិនប្រាកដប្រជា និងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
បញ្ហាធំៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការបត់បែនគោលនយោបាយរបស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់បន្ថយនូវកម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។
ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។
បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣