ព័ត៌មាន
អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយជួសជុលផ្ទះពលរដ្ឋ ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែឧសភា នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួយជួសជុលផ្ទះប្រជាពលរដ្ឋ ប្រមាណ៥០ខ្នង ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ និងបានបំផ្លាញផ្ទះប្រមាណជាង៥០ខ្នង។
ឯកឧត្តម អ៊ុ រាត្រី បានបន្តជំរុញណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ដែលបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដាំកូនឈើឱ្យបានច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីជួយទប់ទល់ខ្យល់កន្ត្រាក់នេះ។ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុ រាត្រី បានជួយជាស័ង្កសីសម្រាប់ជួសជុលផ្ទះប្រជាពលរដ្ឋ ចំនួនជាង៧០០សន្លឹកផងដែរ៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣