ព័ត៌មាន
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំងពេលពរពោះ និងពេលសម្រាលដោយសុវត្ថិភាពដល់មាតា និងទារកគ្រប់រូប
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។
នាឱកាសដែលប្រទេសកម្ពុជា ប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់» វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។
លោកស្រី យ៉ាន តាំងអូយ នាយសាល ផ្នែកសម្ភព និងរោគស្រី្ត តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែឧសភានេះ បានលើកឡើងរួមគ្នាថា មន្ទីរពេទ្យព្រះអង្គឌួង ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង តែងតែជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក។
សូមរំលេចឡើងវិញថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់នូវចំណុចសំខាន់ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើការវាស់វែងពីស្ថានភាពសុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និងលក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិនផ្ទាល់ជាមួយសុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និងបរិស្ថានការងារ។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើសមូលដ្ឋានសុខាភិបាល សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវបង្កើនលើគុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញលេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព៕ អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣