ព័ត៌មាន
ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និងការប្រកួតប្រជែងរបស់កម្ពុជា
ក្រុមប្រឹក្សាស្តង់ដារជាតិ នឹងជំរុញអនុម័តស្តង់ដារថ្មីៗឱ្យបានកាន់តែច្រើន ជាពិសេសស្តង់ដារដែលឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន គាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក ក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម ដើម្បីធានាដល់ការប្រកួតប្រជែង។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីការងារអភិវឌ្ឍន៍ស្តង់ដារ នេះថា ស្តង់ដារបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបញ្ជាក់ភា អនុលោមរបស់ផលិតផល និងសេវាកម្ម និងការសម្របសម្រួលដល់ការធ្វើ ពាណិជ្ជកម្ម ការផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ និងសុវត្ថិភាពរបស់ផលិតផល ដែលត្រូវអនុវត្តន៍តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬកិច្ចព្រមព្រៀងផ្សេងៗជាដើម។
ឯកឧត្តម លើកឡើងឱ្យដឹងថា គិតមកដល់ពេលនេះស្តង់ដារអន្តរជាតិមានដូចជា ស្តង់ដារ ISO មានចំនួនជាង ២ម៉ឺន និងស្តង់ដារ ISC ផ្នែកឧបករណ៍អេឡិចត្រូនិចមានចំនួនជាង ១ ម៉ឺនស្តង់ដារផងដែរ ដែលស្តង់ដារទាំងនេះបានឯកភាពជាង ១៦០ ប្រទេសរួចហើយ។ បញ្ហាទាំងនេះកម្ពុជាក៏បានជ្រើសរើសមកធ្វើជាស្តង់ដារជាតិ គិតមកដល់ពេលនេះ ក្រុមប្រឹក្សាស្តង់ដារជាតិទើបអនុម័តបានជាង ១ ៣០០ ស្តង់ដារប៉ុណ្ណោះ និងបានកំពុងអនុវត្តន៍ជាបន្តបន្ទាប់ ជាពិសេសការជ្រើសរើសយកស្តង់ដារដែលអាទិភាព ដើម្បីឆ្លើយតបទៅនិងតម្រូវការឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកទឹកចិត្តដល់វិទ្យាស្ថានស្តង់ដារកម្ពុជា ជំរុញអនុម័តស្តង់ដារឱ្យបានច្រើន ជាពិសេសការជ្រើសរើសស្តង់ដារអន្តរជាតិមកអនុម័តជាស្តង់ដារជាតិ ដើម្បីបម្រើសេចក្តីត្រូវការរបស់កម្ពុជា ព្រោះស្តង់ដារគឺជាគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍផលិតផល សេវាកម្ម និងឧបករណ៍អេឡិចត្រូនិចជាដើម។
ឯកឧត្តមប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ លើកឡើងថា ជុំវិញបញ្ហាស្តង់ដារនេះ គឺមានគណៈកម្មការបច្ចេកទេសជាង ៨០០ បច្ចុប្បន្នកម្ពុជាមានការខ្វះខាតធនធានមនុស្សជាច្រើន ក្នុងការពិភាក្សា និងវាយតម្លៃលើស្តង់ដារទាំងនោះ។ បញ្ហានេះ ឯកឧត្តមក៏បានអំពាវនាវដល់វិស័យឯកជនដូចជាអ្នកឯកទេស សាស្រ្តសាចារ្យ និងអ្នកជំនាញផ្សេងៗទៀត សូមចូលរួមដោយស្ម័គ្រចិត្តធ្វើជាតំណាងជាតិ នៅក្នុងគណៈកម្មការផ្សេងៗ ដើម្បីឱ្យក្រុមប្រឹក្សាស្តង់ដារជាតិ មានលទ្ធភាពអនុម័តស្តង់ដារឱ្យបានកាន់តែច្រើន សម្រាប់ជាមូលដ្ឋានបង្កើន ផលិតភាពនៃផលិតកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន