ព័ត៌មាន
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ
ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានាពីមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ជាតិ រួមទាំងសមិទ្ធផលនានា ជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិទាំងអស់ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ និងប្រធានភូមិទាំងអស់ ក្នុងស្រុកទាំងពីរ សរុបចំនួន ៣៧១នាក់។








-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន