ព័ត៌មាន
ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បីប្រើសិទ្ធិសម្រេចវាសនាជាតិ
ប្រជាពលរដ្ឋខ្មែរ បានបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បីប្រើសិទ្ធិសម្រេចវាសនាជាតិ។ ការធ្វើជីវមាត្រ គឺជាការធ្វើបច្ចុប្បន្នភាពទន្និន័យបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់ពលរដ្ឋគ្រប់រូប ដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំ២០២៧ ដោយពុំរាប់បញ្ចូលអ្នកគ្រប់អាយុទើបចុះឈ្មោះ។

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាមណ្ឌលចុះឈ្មោះបោះឆ្នោត សាលាសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា ក្រុមការងារមន្ត្រី នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តយកចិត្តទុកដាក់ជាមួយការបម្រើនីតិវិធី និងផ្តល់ការធ្វើបច្ចុប្បន្នភាព ជូនពលរដ្ឋដែលមានឈ្មោះស្រាប់ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការចុះឈ្មោះថ្មីជូនពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ។

លោក សេង ជី ចៅសង្កាត់វាលវង់ បញ្ជាក់ថាជូនថា ៖ ការធ្វើជីវមាត្រ គឺជារឿងចាំបាច់ ដែលពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ពោលមានរយៈពេល ១០ឆ្នាំកន្លងទៅហើយ ឬក៏អ្នកដែលទើបផ្លាស់ប្តូរសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវនាំគ្នាទៅធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីថតរូបភាពថ្មី និងស្គេនក្រយ៉ៅដៃឡើងវិញជាថ្មី ព្រោះរយៈពេល១០ឆ្នាំ ពលរដ្ឋគ្រប់រូបអាចនឹងមានការប្រែប្រួលមុខមាត់ ពណ៌សម្បុរ រូបរាង រួមទាំងក្រយ៉ៅដៃជាដើម។

ពលរដ្ឋទាំងអ្នកគ្រប់អាយុ និងអ្នកត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី សម្តែងក្តីពេញចិត្ត និង ថ្លែងអំណរគុណ ក្រុមមន្ត្រីដែលបានយកចិត្តទុកដាក់ បំពេញនីតិវិធីជូនពួកគាត់ បានលឿនរហ័ស ពុំចំណាយពេលវេលាច្រើន សម្រាប់ការចុះឈ្មោះថ្មី និងការធ្វើជីវមាត្រជាដើម ។

គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត ( ជីវមាត្រ ) គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក ដោយគ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណតែមួយសន្លឹកប៉ុណ្ណោះ។ ដោយឡែក សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យភ្ជាប់ឯកសារគោល រួមមាន ៖ អត្តសញ្ញាណបណ្ណ , សំបុត្របញ្ជាក់កំណើត , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន