ព័ត៌មាន
ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) និងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តដ៏សំខាន់ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ តួអង្គសំខាន់ពីរ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំមិនអាចបំភ្លេចបាន គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន បានស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនទាំងមូលឱ្យចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ថ្ងៃទី២៣ ខែតុលា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ហើយនៅពេលដែលនិយាយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានតួអង្គភាគីទាំងបួន ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជា, សម្តេចព្រះនរោត្តម សីហនុ ចលនាហ៊្វុនស៊ិនប៉ិច, រណសិរ្សរបស់លោកតាសឺនសាន និងភាគីខ្មែរក្រហម បានចុះកិច្ចព្រមព្រៀងគ្នា។ តើមូលហេតុអ្វីបានជាមានកិច្ចព្រមព្រៀងនេះឡើង? តើនរណាដែលនាំឲ្យមានកិច្ចព្រមព្រៀងនេះឡើង? ប្រវត្តិសាស្ត្របានកត់ត្រាហើយ គឺសម្តេចតេជោដែលជាអ្នកចាប់ផ្តើមដំបូងក្នុងការដង្ហោយ ឬក៏ហៅខ្មែរឲ្យជជែកគ្នាដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។ ដោយនៅពេលនោះសម្តេចតេជោបានចាប់ផ្តើមចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។ ហើយសម្តេចតេជោបានជួបជាច្រើនជាមួយភាគីពាក់ព័ន្ធទម្រាំតែប្រសូត្រចេញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។ ហេតុនេះមិនអាចខ្វះបានតួអង្គសំខាន់គឺសម្តេចតេជោ និងព្រំបរមរតនកោដ្ឋ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាស្មារតីសន្តិភាពមួយដែលបង្កើតឡើងដោយឥស្សរជនកម្ពុជាជាពិសេសគឺសម្តេចតេជោ និងព្រះបរមរតនកោដ្ឋ គឺបានចរចាគ្នារហូតមានកិច្ចព្រមព្រៀងនេះឡើង។ ក៏ប៉ុន្តែអ្នកដែលបានបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជាឆ្នាំ១៩៩៨ គឺតួអង្គសម្តេចតេជោ ហ៊ុន សែន ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន៤ បានចុះហត្ថលេខា ដោយមានវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)៕អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន